Breaking៖ លោក ថាក់ស៊ីន ត្រូវបានបញ្ជូនចេញពីពន្ធនាគារ ពិសេសបាងកក ទៅពន្ធនាគារកណ្តាលក្លងព្រឹម ដើម្បីឃុំខ្លួនមានសុវត្ថិភាពខ្ពស់!

នៅម៉ោង ៥:១០នាទីល្ងាចថ្ងៃទី០៩.០៩.២០២៥ រថយន្តដឹកអ្នកទោស បានដឹកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ចេញពីពន្ធនាគារពិសេសបាងកក ទៅពន្ធនាគារកណ្តាលក្លងព្រឹម.ដើម្បីសិវត្ថិភាពក្នុងការឃុំខ្លួន។

ប្រភពពីkhaosod។

លោក ថាក់ស៊ីន ត្រូវបានគេឃើញអង្គុយនៅមាត់បង្អួច ពាក់អាវពណ៌ខៀវ និងខោខ្លីពណ៌ខ្មៅ ពណ៌ឯកសណ្ឋានសម្រាប់អ្នកជាប់ទោសចុងក្រោយ នៅពន្ធនាគារពិសេសទីក្រុងបាងកក ពេលអ្នកកាសែត ស្រែកសំណួរ Thaksin មិនឆ្លើយតប បែរជាមកមើលអ្នកកាសែត ហើយញញឹម.។

ពន្ធនាគារកណ្តាលក្លងព្រឹម គឺជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារសន្តិសុខអតិបរមា លំដាប់ទី៥ របស់ប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version