Breaking៖ កម្ពុជានិងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ!

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន អមដោយ លោកជំទាវទី១ លូអ៉ឺស អារ៉ាណេតា-ម៉ាកូស កាលពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៩ ខែកញ្ញា ត្រូវបានបញ្ចប់ ដែលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ និងជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមក្នុងការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចខាងក្រោម តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីនអមដោយ លោកជំទាវទី១ លូស៊ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ទស្សនកិច្ច ផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជាតិ ទាំងពីរ និងជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមក្នុងការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី ម៉ាកូស បានអញ្ជើញដាក់កម្រងផ្កានៅ វិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធនៅព្រះមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានមានជំនួប កំពូលជាមួយ ឯកឧត្តមប្រធានាធិបតី ម៉ាកូស ដែលក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែង ការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំយូរអង្វែង និងល្អប្រសើរ ព្រមទាំងបានបញ្ជាក់ឡើងវិញ ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។

ឯកឧត្តមប្រធានាធិបតី ម៉ាកូស ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំងពីរបាន ផ្តោតលើវិស័យនៃកិច្ចសហប្រតិបត្តិការជាច្រើន ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃក ការប្រាស្រ័យទាក់ទងឱ្យបានញឹកញាប់ និងស៊ីជម្រៅរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញតិ ដើម្បី ច្រើន ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើន ពង្រឹងទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។

ដោយទទួលស្គាល់អំពីសារៈសំខាន់នៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ច ការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន (JCBC) ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរៀបចំ បានទៀងទាត់ ដើម្បីពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ហ្វីលីពីន រឹងមាំឡើង។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ JCBC លើកទី៥ នៅឆ្នាំ២០២៦

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបាន ស្វាគមន៍ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងនគរបាលនៃប្រទេសទាំងពី។

ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់អំពីលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ យោធារួមកម្ពុជា-ហ្វីលីពីន កាលពីខែមីនា ឆ្នាំ២០២៥ នៅរដ្ឋធានីម៉ានីល ហើយបានពិភាក្សាអំពីការ លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយ លំហាត់លើតុ ការចែក រំលែកព័ត៌មានសំងាត់ និងការដោះមីន។

ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទាញយក សក្តានុពលដែលមាន ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ជាពិសេសលើវិស័យកសិកម្ម និងបង្កើនលំហូរ វិនិយោគ ជំរុញការបំពេញបន្ថែមគ្នាលើវិស័យសេដ្ឋកិច្ច និងប្រើប្រាស់វិស័យឯកជន ដើម្បីឈានទៅ សម្រេចគោលដៅអភិវឌ្ឍន៍រួមគ្នា។ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនេះ ជំនួបធុរកិច្ចត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីធុរជនសំខាន់ៗ នៃប្រទេសទាំងពីរ ហើយ ឯកឧត្តមប្រធានាធិបតី ម៉ាកូស ក៏បាន ផ្តល់កិត្តិយសអញ្ជើញចូលរួមព្រឹត្តិការណ៍នេះផងដែរ។

ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជននៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី។ ថ្នាក់ដឹកនាំ ទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលនឹងចូលរួមលើកកម្ពស់ការយល់ដឹងពី ថែមទៀត ដើម្បីតភ្ជាប់គោលដៅទេសចរណ៍នានានៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ គ្នាទៅវិញទៅមក និងបង្កើនកំណើនសេដ្ឋកិច្ច ហើយបានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់ថ្មី

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខុមាលភាព របស់ពលករទេសន្តរប្រវេសន៍ សុខភាពសាធារណៈ កសិកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យ មូលបត្រ។ ថ្នាក់ដឹកនាំទាំងពីរក៏បានទទួលស្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យ ការងារ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមប្រធានាធិបតី ម៉ាកូស បានថ្លែង អំណរគុណរាជរដ្ឋាភិបាលដែលបានគាំទ្រសហគមន៍ហ្វីលីពីននៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិដែលជាការ យកចិត្តទុកដាក់រួម និងបានអះអាងសាជាថ្មីនូវការប្តេជ្ញាក្នុងការការពារសន្តិវ ងសាជាថ្មីនូវការប្តេជ្ញាក្នុងការការពារសន្តិភាព សន្តិសុខ និង ស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃមជ្ឈភាព និងឯកភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍ ហើយបានប្តេជ្ញាពង្រឹងការកសាង សហគមន៍អាស៊ាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីដោះស្រាយបញ្ហា ប្រឈមរួម និងចាប់យកឱកាសថ្មីៗ។

សម្តេចធិបតី បានបញ្ជាក់ជាថ្មីពីការគាំទ្រពេញទំហឹងរបស់កម្ពុជាចំពោះការធ្វើជាប្រធាន អាស៊ានរបស់ហ្វីលីពីន នៅឆ្នាំ២០២៦។ សម្តេចធិបតី មានសេចក្តីរីករាយដែលបានចូលរួមជាមួយ ឯកឧត្តមប្រធានាធិបតី ម៉ាកូស ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងការផ្លាស់ប្តូរ កំណត់ទូតនៃការធ្វើវិសោធនកម្ម ស្តីពីអនុស្សរណៈនៃការយោគយលំគ្នារវាងនគរបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវទី១ លូស៊ីស អារ៉ាណេតា-ម៉ាកូស បានចូលរួមកម្មវិធី ជាច្រើនដែលបានរៀបចំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ និងលោកជំទាវទី១ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះបដិសណ្ឋារកិច្ចដ៏ស្និទ្ធស្នាល និងការរៀបចំដ៏ល្អប្រសើរជូន ដល់ថ្នាក់ដឹកនាំ និងគណៈប្រតិភូហ្វីលីពីនក្នុងដំណើរទូស្សនតិច្ចផ្លូវរដ្ឋនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *