Breaking៖ ក្រុមស៊ើបអង្កេតបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ លោក ឃើក គឺចាប់ខ្លួនបានហើយ!

លោក Kash Patel នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក(FBI)និយាយថា ជនដៃដល់ដែលបាញ់សម្លាប់លោក ឆាលី ឃើក អាយុ៣១ឆ្នាំ ជាមនុស្សជំនិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវចាប់ខ្លួនបានហើយ បច្ចុប្បន្នជននេះស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន។

ប្រភពពីReuters។

សកម្មជនស្ដាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាពម្នាក់ លោក ឆាលី ឃើក ដែលជាមនុស្សជំនិត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងពិធីសំណេះសំណាលនៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ។
ខណៈអភិបាលរដ្ឋ Utah បានចាត់ទុកថា នេះជាការធ្វើឃាត មានបង្កប់ចេតនានយោបាយ។

ក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញលោក Charlie Kirk មានអាយុ៣១ឆ្នាំ កំពុងអង្គុយសំណេះសំណាលជាមួយក្រុមនិស្សិតនៅខាងក្រៅសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២៖២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។

អង្គុយបានមួយសន្ទុះស្រាប់តែឮស្នួរគ្រាប់កាំភ្លើង ហើយលោក Kirk បានយកដៃស្ទាបក ហើយក៏ដួលពីលើកៅអីអង្គុយ ធ្វើឱ្យភាពចលាចលកើតឡើង។

វីដេអូមួយផ្សេងទៀត បានបង្ហាញពីឈាមហូរចេញពីករបស់លោក Kirk ភ្លាមៗក្រោយលោកត្រូវបានគេបាញ់ប្រហារ៕

Leave a Reply

Your email address will not be published. Required fields are marked *