Breaking៖ ប្រជាជនអាមេរិក ភាគច្រើនជឿថាជម្រើសផ្ទាល់ខ្លួនជាមូលហេតុនាំទៅកាន់ភាពក្រីក្រ!

ការស្ទង់មតិថ្មីពីសាកលវិទ្យាល័យ Chicago Harris School of Public Policy និង AP-NORC Center for Public Affairs Research បានបង្ហាញថា មនុស្សពេញវ័យអាមេរិកភាគច្រើនជឿថា ជម្រើសផ្ទាល់ខ្លួន គឺជាកត្តាសំខាន់នាំឱ្យមនុស្សធ្លាក់ចូលក្នុងភាពក្រីក្រ និងគ្មានផ្ទះសម្បែង។ ទោះយ៉ាងណា ក៏មានជាងពាក់កណ្តាលនិយាយថា រដ្ឋាភិបាលចំណាយតិចពេក ដើម្បីជួយអ្នកដែលត្រូវការ។
ប្រភពពីសារព័ត៌មានAPនៅថ្ងៃទី១៤ខែកញ្ញា។

ការស្ទង់មតិនេះចេញផ្សាយក្នុងពេលដែលស្ថានភាពគ្មានផ្ទះសម្បែងកំពុងកើនឡើង។ ប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក Donald Trump និងមន្ត្រីតំបន់ជាច្រើន កំពុងជំរុញឱ្យបោសសម្អាតជំរុំជនអនាថា។ ពេលដដែល ច្បាប់កាត់បន្ថយពន្ធ និងចំណាយរបស់ GOP ដែលត្រូវបានលោក Trump ចុះហត្ថលេខាកាលពីខែកក្កដា ក៏អាចនាំឱ្យកាត់បន្ថយអត្ថប្រយោជន៍សម្រាប់មនុស្សមានប្រាក់ចំណូលទាបផងដែរ។

មើលឃើញភាពក្រីក្រកើនឡើង
ប្រជាជន 68% និយាយថា ភាពក្រីក្របានកើនឡើងក្នុងរយៈពេល 25 ឆ្នាំចុងក្រោយ ខណៈដែល 19% និយាយថាវានៅដដែល និង 12% ជឿថាវាបានថយចុះ។

អ្នករស់នៅតាមទីក្រុងមានទំនោរមើលឃើញសភាពកាន់តែអាក្រក់ជាងតំបន់ជាយក្រុង និងជនបទ។ លោក Dwayne Byrd អាយុ 60 ឆ្នាំ ពី Baltimore បានពិពណ៌នាថា “វាជាអគារទ្រុឌទ្រោម ផ្លូវកខ្វក់ អាជីវកម្មបិទជាប់ជានិច្ច… អ្នកត្រូវជ្រើសរើសរវាងការបើកភ្លើង ឬដាក់អាហារមួយពេលក្នុងពោះ”។

ភាពផ្ទុយគ្នា
ទោះបីជាមនុស្សភាគច្រើនមានទស្សនៈថាការជ្រើសរើសផ្ទាល់ខ្លួនជាហេតុផលសំខាន់ ប៉ុន្តែអ្នកស្រាវជ្រាវបានឃើញថា អត្រាជីវភាពក្រោមបន្ទាត់ក្រីក្រ ពិតជាបានថយចុះក្នុងរយៈពេល 25 ឆ្នាំកន្លងមកនេះ។ សាស្ត្រាចារ្យ Bruce Meyer ដែលជួយបង្កើតការស្ទង់មតិបាននិយាយថា “មនុស្សទំនងជាយល់អំពីភាពស្មុគស្មាញនៃមូលហេតុនាំទៅកាន់បញ្ហាសេដ្ឋកិច្ច។ មនុស្សជាច្រើនក៏មានចិត្តសប្បុរស និងគិតថារដ្ឋាភិបាលគួរជួយផងដែរ”។

ការស្ទង់មតិរបស់ AP-NORC/Harris បានបង្ហាញពីភាពច្របូកច្របល់ក្នុងទស្សនៈរបស់សាធារណជន៖ ខណៈដែលពួកគេជឿលើកម្លាំងនៃការទទួលខុសត្រូវផ្ទាល់ខ្លួន ក៏នៅតែមានការរំពឹងថារដ្ឋាភិបាលត្រូវចូលរួមជួយសង្គ្រោះបញ្ហានេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *