Breaking៖ សម្តេចតេជោ អះអាងថាលោកថាក់ ស៊ីន ពុំមានទ្រព្យសម្បត្តិនៅកម្ពុជាឡើយ!

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា លោកថាក់ ស៊ីន ពុំមានទ្រព្យសម្បត្តិនៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មានថៃនោះឡើយ។
សម្តេចតេជោ បានលើកឡើងដូច្នេះថាខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៊ីន ផងដែរ។

មិនថា ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

ខ្ញុំបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៊ីន និងសម្តេចតេជោមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។

ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់
ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕

Leave a Reply

Your email address will not be published. Required fields are marked *