Breaking៖ វីដេអូមួយ បង្ហាញពីរថយន្តភីកអាប់បុកមន្ត្រីប៉ូលីសនៅបុរីរ៉ាំរបស់ប្រទេសថៃ!

ថ្ងៃទី១៥ ខែកញ្ញា វីដេអូមួយបានក្លាយជាវីដេអូ Viral នៅលើបណ្ដាញសង្គម បង្ហាញពីរថយន្តភីកអាប់បើកបុកមន្ត្រីនគរបាលចរាចរណ៍ម្នាក់ នៅប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ ក្នុងស្រុកណងគី ខេត្តបុរីរ៉ាំ របស់ប្រទេសថៃបណ្តាលឲ្យរងរបួស។
ប្រភពពីសារព័ត៌មានKhaosod។

វីដេអូដែលត្រូវបានបង្ហោះនៅថ្ងៃទី១៥ កញ្ញា បានចំណងជើងថា «សូមបើកបរដោយប្រុងប្រយ័ត្ន» ហើយបញ្ជាក់ថាឧបទ្ទវហេតុនេះបានកើតឡើងប្រហែល ៣–៤ ថ្ងៃមុន។ វីដេអូបង្ហាញថា មន្ត្រីនគរបាលចរាចរណ៍កំពុងបំពេញភារកិច្ច នៅចំណុចមុខសាលាសង្កាត់ណងគី តាមផ្លូវជាតិលេខ ២៤ (ចុកឆៃ–ដេតឧត្តម) មុនពេលត្រូវបានរថយន្តបុក។

មន្ត្រីរងរបួសគឺ វរសេនីយ៍ទោ ប៉ានូម៉ាស់ ណារ៉ាងស៊ី អាយុ ៣១ ឆ្នាំ នៃស្នងការដ្ឋាននគរបាលខេត្តណងគី។ គាត់ត្រូវបានបុកដោយរថយន្តភីកអាប់ Chevrolet ដោយ លោក តុន (នាមរក្សា) អាយុ ៤៦ ឆ្នាំ មកពីខេត្តសូរិន។

តាមរបាយការណ៍ រថយន្តភីកអាប់បានបុកពីក្រោយរថយន្តទំនើបពណ៌ខ្មៅ ដែលឈប់នៅមុខប៉ុស្តិ៍ត្រួតពិនិត្យ បណ្តាលឲ្យវាក្រឡាប់ និងបុករថយន្តសាំយ៉ុងមួយទៀត មុនពេលជ្រុលទៅបុកវរសេនីយ៍ទោ ប៉ានូម៉ាស់។ គេរាយការណ៍ថា ស្ថានភាពរបួសរបស់មន្ត្រីប៉ូលិសមានសុវត្ថិភាព។

លោក តុន បានអះអាងថា មិនអាចឈប់រថយន្តបានទាន់ពេល ទើបបណ្តាលឲ្យកើតអគ្គិភ័យចរាចរណ៍ជាប់ៗគ្នា។ ការតេស្តដំបូងបង្ហាញថា គាត់មិនមានសារធាតុខុសច្បាប់ក្នុងរាងកាយ ហើយកម្រិតអាល់កុលត្រឹមតែ ១២ មីលីក្រាមភាគរយ ប៉ុណ្ណោះ ខណៈច្បាប់កំណត់អនុញ្ញាតឱ្យបានដល់ ៥០ មីលីក្រាម។

ករណីនេះបានបង្កការពិភាក្សាដ៏ក្តៅគគុកនៅលើបណ្ដាញសង្គម។ មួយភាគីអាណិតដល់មន្ត្រីនគរបាលដែលរងរបួស ខណៈភាគីម្ខាងទៀតរិះគន់ការរៀបចំ និងសុវត្ថិភាពនៃប៉ុស្តិ៍ត្រួតពិនិត្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version