Breaking៖ រុស្ស៊ី ផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅអាមេនីរយៈពេល១០ថ្ងៃ!

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Gazprom Armenia បានប្រកាសថា ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់អាមេនី នឹងត្រូវផ្អាករយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃអង្គារ ដោយសារការងារថែទាំលើបំពង់បង្ហូរប្រេងសំខាន់ North Caucasus–Transcaucasia នៅតំបន់ Stavropol របស់រុស្ស៊ី។
ប្រភពពីសារព័ត៌មាន Anadolu Agency។

ការផ្អាកនេះនឹងចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ ២៦ កញ្ញា ប៉ុន្តែ Gazprom Armenia បានធានាថា ការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុកនឹងបន្តប្រក្រតី ដោយប្រើប្រាស់ទុនបំរុង និងការនាំចូលបន្ថែមពីប្រទេសអ៊ីរ៉ង់។ ក្រុមហ៊ុនបានបញ្ជាក់ថា មិននឹងមានការរំខានដល់អ្នកប្រើប្រាស់ឡើយ។

Gazprom Armenia ដែលគ្រប់គ្រងទីផ្សារថាមពលក្នុងស្រុកត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុនរដ្ឋរុស្ស៊ី Gazprom

អាមេនីពឹងផ្អែកយ៉ាងខ្លាំងលើថាមពលរបស់រុស្ស៊ី ប៉ុន្តែវាក៏មានការរៀបចំនាំចូលឧស្ម័នពីអ៊ីរ៉ង់ តាមប្រព័ន្ធផ្លាស់ប្តូរ “អគ្គិសនី–ឧស្ម័ន” ដែលអាមេនីផ្គត់ផ្គង់អគ្គិសនីឱ្យអ៊ីរ៉ង់ ប្រៀបជំនួសឧស្ម័នធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version