អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពីស្ថានភាពទូទៅនៅភូមិព្រៃចាន់!

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពីស្ថានភាពទូទៅនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ។
ខណៈដែលសភាពការណ៍នៅថ្ងៃនេះ គិតត្រឹមម៉ោង ១០៖១៥នាទីព្រឹក មានសភាពស្ងប់ស្ងាត់ ដោយមានកងកម្លាំងយើងមិនប្រដាប់ដោយអាវុធ កំពុងប្រចាំការដោយភាពអង់អាចក្លាហាន។

គួររំលឹកថា នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកបានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ខណៈថ្មីៗនេះ លោក Samsul Rizal Bin Musa ប្រធានក្រុមអ្នកសង្កេតការណ៍នៅក្នុងប្រទេសថៃ បានបដិសេធសំណើរបស់ថៃ ដែលចង់ឲ្យលោកទៅមើលតំបន់ព្រំដែនដែលមានជម្លោះ ។
ដោយលោកនិយាយថា សូមនៅស្ងៀមសិន និងបញ្ឈប់រាល់សកម្មភាពបង្កហេតុ រង់ចាំការប្រជុំ JBC និងការសម្រេចបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version