Breaking៖ ស៊ីរី នឹងរៀបចំការបោះឆ្នោតសភាលើកដំបូងចាប់តាំងពីការផ្តួលរំលំរបបរបស់អតីតប្រធានាធិបតី Bashar al-Assad!

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ស៊ីរី បានប្រកាសនៅថ្ងៃអាទិត្យថា ប្រទេសស៊ីរីនឹងរៀបចំ ការបោះឆ្នោតសភាថ្មីនៅថ្ងៃទី ខែតុលា ខាងមុខនេះ ដែលជាការបោះឆ្នោតជាតិលើកដំបូងចាប់តាំងពីការផ្តួលរំលំរបបរបស់អតីតប្រធានាធិបតី Bashar al-Assad។
ប្រភពពីសារព័ត៌មានAnadolu។

ការបោះឆ្នោតនេះ នឹងកើតឡើងនៅគ្រប់មណ្ឌលជាតិ ដោយផ្អែកលើ ក្រឹត្យប្រកាសរបស់ប្រធានាធិបតី Ahmad al-Sharaa កាលពីថ្ងៃទី ២៧ ខែសីហា។ តាមក្រឹត្យនោះ សមាជិកសភាចំនួន ២១០ នាក់ នឹងត្រូវបានបំពេញកន្លែង ដោយ ១៤០ នាក់ត្រូវជ្រើសរើសតាមការបោះឆ្នោត និង ៧០ នាក់ផ្សេងទៀត ត្រូវបានតែងតាំងដោយផ្ទាល់ពីប្រធានាធិបតី។

នេះគឺជាចំណុចសម្គាល់ប្រវត្តិសាស្ត្រ សម្រាប់ប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាម និងវិបត្តិនយោបាយយ៉ាងស្មុគស្មាញអស់ជាច្រើនទសវត្សរ៍។ លោក Assad ដែលបានដឹកនាំប្រទេសស៊ីរីអស់រយៈពេលជិត ២៥ ឆ្នាំ ត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំមុន ហើយបានភៀសខ្លួនទៅរស់នៅប្រទេសរុស្ស៊ី ក្រោយការបញ្ចប់របបបក្ស Ba’ath ដែលបានកាន់អំណាចតាំងពីឆ្នាំ ១៩៦៣។

រដ្ឋបាលអន្តរកាលដឹកនាំដោយលោក Ahmad al-Sharaa ត្រូវបានបង្កើតឡើងនៅខែមករា ដោយមានបំណងផ្តល់នូវទិសដៅថ្មី និងបើកផ្លូវឱ្យប្រជាពលរដ្ឋចូលរួមកសាងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *