Breaking៖ រុស្ស៊ីនិងលោកខាងលិច ប៉ះទង្គិចគ្នាក្នុងកិច្ចប្រជុំUNSC ជុំវិញបញ្ហារុស្ស៊ីរំលោភដែនអាកាសណាតូ!

កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2025 កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានក្លាយជាវេទិកាប៉ះទង្គិចដ៏តានតឹង រវាងប្រទេសសមាជិកលោកខាងលិច និងរុស្ស៊ី។ ប្រទេសអឺរ៉ុបជាច្រើនបានចោទប្រកាន់ថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាសរបស់ប្រទេសសមាជិកណាតូ ដូចជា អេស្តូនី ប៉ូឡូញ និងរូម៉ានី ខណៈដែលរុស្ស៊ីបានបដិសេធ និងតបថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋាន។
ប្រភពពីសារព័ត៌មាន Al Jazeera។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បានព្រមានថា សកម្មភាពមិនប្រុងប្រយ័ត្នបែបនេះ គឺជាការបង្កហានិភ័យដល់ការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ។ប្រសិនបើយន្តហោះណាមួយហោះចូលក្នុងលំហរណាតូ ដោយគ្មានការអនុញ្ញាត យើងនឹងត្រូវធ្វើវិធានការតាម សមរម្យ។

សំឡេងគាំទ្ររបស់លោកស្រីត្រូវបានបន្តដោយប្រទេសជាច្រើនទៀតនៅអឺរ៉ុប។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានបញ្ជាក់ថា “ឧប្បត្តិហេតុជាច្រើនដែលកើតឡើង មិនអាចចាត់ទុកថាជាកំហុសធម្មតាបានទេ។

នៅទីក្រុងវ៉ារស្សូវា រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រកាសថា ប្រសិនបើយន្តហោះរុស្ស៊ីរំលោភដែនអាកាស នោះនឹងត្រូវបានបាញ់ទម្លាក់ភ្លាមៗ។
វិវាទនេះកើតឡើងក្នុងបរិបទដែលមានការពង្រឹងសកម្មភាពយោធារបស់ណាតូក្នុងតំបន់ប៉ូឡូញ និងបាល់ទិក ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងអាកាស។ យន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ត្រូវបានប្រើប្រាស់យ៉ាងសកម្មក្នុងបេសកកម្មត្រួតពិនិត្យដែនអាកាស។

អ្នកវិភាគការទូតបានព្រមានថា ការបន្តបញ្ហានេះអាចនាំឲ្យមានភាពតានតឹងកាន់តែខ្លាំង និងហានិភ័យនៃការប៉ះទង្គិចយោធាដែលអាចឆ្ពោះទៅកាន់សង្គ្រាមទូលំទូលាយ៕

Leave a Reply

Your email address will not be published. Required fields are marked *