ថ្ងៃទី២៤កញ្ញានេះ ជាខួបលើកទី២៧ឆ្នាំ នៃការប៉ងធ្វើឃាតសម្តេចតេជោ នៅទីរួមខេត្តសៀមរាប!

(ភ្នំេពញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅលើផេកផ្លូវការរបស់សម្តេចផ្ទាល់ដោយមានប្រសាសន៍ថា ថ្ងៃ២៤កញ្ញា២០២៥ជាខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។

ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស
ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយព្រោះម្ចាស់នៃនយោបាយ
ឈ្នះ ឈ្នះបានស្លាប់ទៅហើយនិងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។ គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេលនេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិងសង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *