កាលពីថ្ងៃពុធទី២៤ខែកញ្ញា យ៉ាងហោចណាស់មនុស្ស 4 នាក់បានស្លាប់ និងជាង 50 នាក់បានរងរបួស នៅពេលដែលការតវ៉ានៅភាគខាងកើត Ladakhរបស់ឥណ្ឌា បានប្រែក្លាយជាហិង្សា។
ប្រភពពីសារព័ត៌មានReuters។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់ថា ក្នុងចំណោមអ្នកស្លាប់មានជនស៊ីវិល ចំណែកអ្នករងរបួសក៏មានបុគ្គលិកប៉ូលីសផងដែរ។
អាជ្ញាធរបានដាក់កំហិតនៅក្នុងស្រុក Leh ដោយនិយាយថា រាល់ការដង្ហែ ការជួបជុំ ឬការហែក្បួន នឹងមិនត្រូវបានអនុវត្តដោយគ្មានការយល់ព្រមជាមុនឡើយ។
លោក Kavinder Gupta ដែលជាអ្នកគ្រប់គ្រងកំពូលនៃ Ladakh បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងសារវីដេអូមួយ ដោយចោទប្រកាន់ក្រុមមួយចំនួនថាមានការរំខានដល់សន្តិសុខនៅក្នុងតំបន់ដោយសារតែផលប្រយោជន៍របស់ពួកគេ។
ក្រសួងមហាផ្ទៃឥណ្ឌាបានស្តីបន្ទោសសកម្មជន Sonam Wangchuk ចំពោះការញុះញង់ឱ្យមានភាពចលាចល។ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា Wangchuk បានបោកបញ្ឆោតមនុស្សតាមរយៈការនិយាយបង្កហេតុនៃការតវ៉ាបែប Arab Spring និងការយោងទៅលើការតវ៉ា Gen Z នៅក្នុងប្រទេសនេប៉ាល់៕