(ភ្នំពេញ)៖ ថ្លែងនៅព្រឹកទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្ដេច និងភរិយា នឹងជួយសាងសង់ផ្ទះសម្រាប់អតីយុទ្ធជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០៕