Breaking៖ អាមេរិក ប្រកាសទុកពេល៤ថ្ងៃឲ្យក្រុមហាម៉ាស ដើម្បីឆ្លើយតបនឹងផែនការសន្តិភាពនៅតំបន់ហ្កាហ្សា!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី៣០ខែកញ្ញា និយាយថាក្រុមសកម្មប្រយុទ្ធហាម៉ាសមានពេលប្រហែលបីទៅបួនថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណើផែនការសន្តិភាពហ្កាហ្សារបស់លោក បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។

ប្រភពពីសារព័ត៌មានReuters។

ថ្លែងចំពោះមុខអ្នកសារព័ត៌មាន មុនពេលលោកចាកចេញពីសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា មេដឹកនាំអ៊ីស្រាអែល និងអារ៉ាប់បានទទួលយកផែនការនេះហើយ ហើយយើងកំពុងរង់ចាំតែហាម៉ាសប៉ុណ្ណោះ។ លោកបានព្រមានថាហាម៉ាសអាចនឹងធ្វើតាម ឬមិនធ្វើ ហើយប្រសិនបើមិនធ្វើទេ វានឹងក្លាយជាការបញ្ចប់ដ៏សោកសៅបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version