នៅថ្ងៃទី 1 តុលា 2025 រុស្ស៊ី បានធ្វើការវាយប្រហារលើទីក្រុង Kharkiv និង Dnipro ។ ដោយប្រើមីស៊ីល និងគ្រាប់បែកពីលើអាកាស (KABs) ធ្វើឲ្យផ្សារទំនិញ Barabashovo ដែលធំបំផុតរបស់អ៊ុយក្រែន ឆាបឆេះយ៉ាងសាហាវ ខណៈនៅទីក្រុង Dnipro ការវាយប្រហារដោយដ្រូនបានបង្កឲ្យមនុស្ស ៣១ នាក់រងរបួសក្នុងនោះមានកុមារផងដែរ។
ប្រភពពីសារព័ត៌មានKyiv។
តាមរបាយការណ៍ពី សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ (DSNS) ការវាយប្រហារបានប៉ះពាល់ដល់ស្រុក Kyivskyi និង Saltivskyi ក្នុងក្រុង Kharkiv។ នៅស្រុក Kyivskyi ទីផ្សារទំនិញទំហំជាង 2,800 ម៉ែត្រការ៉េ នៅជិតស្ថានីយ៍រថភ្លើងក្រោមដី Barabashovo ត្រូវបានឆាបឆេះ ខណៈច្រកចូលរបស់ស្ថានីយ៍ក៏រងការខូចខាតផងដែរ។
Barabashovo គឺជាតំបន់ពាណិជ្ជកម្មធំជាងគេនៅអ៊ុយក្រែន មានផ្ទៃដីជាង 75 ហិកតា ហើយត្រូវបានចាត់ទុកថាជាទីផ្សារធំជាងគេនៅអឺរ៉ុបខាងកើត និងទំហំអាចបញ្ចូលក្នុងចំណាត់ថ្នាក់ទី 14 នៃទីផ្សារធំបំផុតលើពិភពលោក។
អភិបាលក្រុង Ihor Terekhov បានបញ្ជាក់ថា ក្រៅពីទីផ្សារ ផ្ទះឯកជនមួយនៅ Saltivskyi ត្រូវបានបំផ្លាញ និងផ្ទះបន្ថែមទៀតចំនួន 12 ខ្នង រួមទាំងរថយន្ត និងខ្សែភ្លើងតង់ស្យុងខ្ពស់ក៏រងការខូចខាត។ នៅតំបន់ Saltivka យានដ្ឋាន និងអគារខ្ពស់ជាច្រើនក៏រងផលប៉ះពាល់ ដោយបង្អួចត្រូវបានបំបែកចេញ។
ក្នុងតំបន់ជុំវិញ Kharkiv ផ្ទះល្វែងចំនួន 15 អគារ ផ្ទះឯកជន 17 អគារ សហគ្រាស មហាវិទ្យាល័យ និងរោងកុនមួយកន្លែង រួមទាំងរថយន្តជាង 13 គ្រឿង ត្រូវបានបំផ្លិចបំផ្លាញ៕