Breaking៖ លោកTrump បង្កកមូលនិធិ១៨ពាន់លានដុល្លារនៅទីក្រុងញូវយ៉ក!

នៅថ្ងៃទី2 ខែតុលា ឆ្នាំ2025 ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបង្កកមូលនិធិហេដ្ឋារចនាសម្ព័ន្ធប្រមាណ 18 ពាន់លានដុល្លារ ដែលត្រូវបានបែងចែកសម្រាប់គម្រោងធំៗនៅទីក្រុងញូវយ៉ក។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងថ្ងៃដំបូងនៃការបិទរដ្ឋាភិបាលសហព័ន្ធ ដែលកំពុងបង្កជម្លោះនយោបាយធំមួយនៅរដ្ឋធានីវ៉ាស៊ីនតោន។
ប្រភពពីសារព័ត៌មានNPR។

ការបង្កកថវិកាដ៏ធំនេះប៉ះពាល់ផ្ទាល់ដល់គម្រោងដឹកជញ្ជូនសំខាន់ពីរ រួមមាន ផ្លូវរូងក្រោមទន្លេ Hudson និង គម្រោង Second Avenue Subway នៅទីក្រុងញូវយ៉ក។ ការដំណើរការនៃគម្រោងទាំងពីរនេះ គឺជាអាទិភាពសំខាន់សម្រាប់មេដឹកនាំប្រជាធិបតេយ្យ Chuck Schumer និង Hakeem Jeffries ដែលសុទ្ធសឹងជាមកពីរដ្ឋ New York។

លោក Russell Vought ប្រធានការិយាល័យគ្រប់គ្រង និងថវិកាសហព័ន្ធ (OMB) បានអះអាងថា ការបញ្ឈប់មូលនិធិគឺដើម្បី ធានាថាការផ្តល់ថវិកាមិនត្រូវបានប្រើប្រាស់ដោយផ្អែកលើគោលការណ៍ DEI ដែលមិនមានរដ្ឋធម្មនុញ្ញ។ ទោះយ៉ាងណា មេដឹកនាំប្រជាធិបតេយ្យ និងអភិបាល Kathy Hochul បានច្រានចោលការពន្យល់នេះ។

អភិបាល Kathy Hochul បានប្រកាសថា ការបិទនេះនឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋរាប់លាននាក់។ គាត់ថ្កោលទោស លោកTrump និងមេដឹកនាំសាធារណរដ្ឋថា កាន់អំណាចទាំងអស់ ប៉ុន្តែបង្កឲ្យប្រជាជនធ្លាក់ក្នុងភាពឈឺចាប់
វិបត្តិថវិកានេះ ទំនងនឹងបង្កផលប៉ះពាល់យូរអង្វែងដល់គម្រោងសាធារណៈសំខាន់ៗរបស់ទីក្រុងញូវយ៉ក និងបន្ថែមភាពតានតឹងនយោបាយរវាងសេតវិមាន និងមេដឹកនាំប្រជាធិបតេយ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version