Breaking៖ អ៊ីស្រាអែល ព្រមានថាអ្នកដែលមិនព្រមចាកចេញពីទីក្រុងហ្កាហ្សានឹងចាត់ទុកជាភេរវករ!

យោធាអ៊ីស្រាអែលបានចេញនូវអ្វីដែលខ្លួនបាននិយាយថា គឺជាការព្រមានចុងក្រោយរបស់ខ្លួន សម្រាប់អ្នករស់នៅក្នុងទីក្រុង Gaza ឱ្យភៀសខ្លួន ខណៈដែលខ្លួនបានបង្កើនការទម្លាក់គ្រាប់បែក និងការវាយលុករបស់ខ្លួនកាលពីថ្ងៃពុធទី១ខែតុលា ខណៈដែលក្រុមហាម៉ាស់ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាស្នើសុំការកែប្រែចំពោះបទឈប់បាញ់របស់លោក Donald Trump។
ប្រភពពីសារព័ត៌មានThe Guardian។

បើតាមលោក Israel Katz មេយោធាអ៊ីស្រាអែលបានដណ្ដើមគ្រប់គ្រងច្រករបៀង Netzarim នៅភាគកណ្ដាលតំបន់ហ្កាហ្សា និងចាក់ចុះទៅឆ្នេរភាគខាងលិច ជាការគ្រប់គ្រងមួយដែលលោកអះអាងថាជាការកាត់ផ្ដាច់ភាគខាងជើងនៃតំបន់ហ្កាហ្សា ពីភាគខាងត្បូង។

អ៊ីស្រាអែលបាន និងកំពុងបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ក្នុងពេលដែលលោក Israel Katz កាលពីថ្ងៃពុធ ទី១ ខែតុលា បាននិយាយថាយោធាអ៊ីស្រាអែលកំពុងរឹតបន្តឹង ការឡោមព័ទ្ធទីក្រុងមួយនេះ។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលរូបនេះបានព្រមានថា «នេះជាឱកាសចុងក្រោយសម្រាប់ប្រជាជនហ្កាហ្សា ដែលចង់ជម្លៀសខ្លួនទៅភាគខាងត្បូង និងទុកឱ្យហាម៉ាសនៅឯកកោក្នុងទីក្រុងហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version