Breaking៖ លោក To Lam នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង!

(ហាណូយ)៖ ក្រសួងការបរទេសទីក្រុងហាណូយ បាននិយាយថា មេដឹកនាំកំពូលវៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។
ប្រភពពីព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥។

ក្រសួងការបរទេសវៀតណាម បាននិយាយថា លោក Lam ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ត នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង នាថ្ងៃទី៩-១១ ខែតុលា។ អំឡុងពេលនោះ រូបលោកនឹងចូលរួមព្រឹត្តិការណ៍អបអរ ខួបទី៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version