Breaking៖ បាក់អគារសាលាឥស្លាមនៅឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សស្លាប់សរុប៦៧នាក់!

អាជ្ញាធរបានបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះក្រោយពីសាលាបណ្ដុះបណ្ដាលសាសនាឥស្លាមមួយនៅប្រទេសឥណ្ឌូណេស៊ីដួលរលំ បណ្តាលឲ្យមានមនុស្សស្លាប់សរុប៦៧ នាក់។
ប្រភពពីសារព័ត៌មានCNA។

ហេតុការណ៍ដួលរលំនេះបានកើតឡើងនៅថ្ងៃ ២៩ កញ្ញា នៅសាលា Al Khoziny Islamic Boarding School ក្នុងទីក្រុង Sidoarjo ភាគខាងកើតកោះ Java, ខណៈពេលដែលសិស្សជាង ១៧០ នាក់ កំពុងប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋានពេលរសៀល។

លោក Mohammad Syafii ប្រធានទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិ (Basarnas) បាននិយាយនៅសន្និសីទសារព័ត៌មានថានៅថ្ងៃទី៩នៃប្រតិបត្តិការ យើងបានបញ្ចប់ការស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះ។

ផ្នែកសន្និបាតកម្លាំងសង្គ្រោះបានបន្តសម្អាតកម្ទេចថ្ម និង សំណល់សំណង់ទាំងអស់នៅកន្លែងកើតហេតុ មុននឹងសន្និដ្ឋានថាមិនទំនងទេនឹងមានសាកសពបន្ថែមត្រូវបានរក ឃើញ។

លោក Yudhi Bramantyo, នាយកប្រតិបត្តិការរបស់ Basarnas បានបន្ថែមថា ក្រុមជួយសង្គ្រោះបានធ្វើការងារ យ៉ាងអស់ពីសមត្ថភាពក្នុងការរុករកជនរងគ្រោះក្នុងសំណល់ សំណង់ដែលជាសាលាអប់រំច្រើនជាន់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version