Breaking៖ ទ្រព្យសម្បត្តិរុស្ស៉ី ដែលបានបង្កកទុក នឹងត្រូវយកទៅជួយអ៊ុយក្រែន តាមច្បាប់អន្តរជាតិ!

កាលពីថ្ងៃចន្ទទី៦ ខែតុលា ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បាននិយាយថា រាល់ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប (EU) ទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ី ដែលបានបង្កក ទៅជួយដល់អ៊ុយក្រែន គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ហើយធនាគារកណ្តាលអឺរ៉ុបយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរការនេះ។
ប្រភពពីសារព័ត៌មាន Reuters។

EU កំពុងស្វែងរកមធ្យោបាយផ្តល់ហិរញ្ញប្បទាន ដល់វិស័យការពារជាតិ និងការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែន ដោយប្រើទ្រព្យសម្បត្តិរុស្ស៉ីមានតម្លៃប្រមាណ ២១០ពាន់លានអឺរ៉ូ ឬ ៣២.៥៧ពាន់លានដុល្លារ ដែលត្រូវបានបង្កកដោយលោកខាងលិច ក្រោយរុស្ស៉ីបើកការឈ្លានពាននៅអ៊ុយក្រែន។
ដោយសារការរឹបអូសទាំងស្រុងគឺខុសច្បាប់ ថ្នាក់ដឹកនាំនយោបាយនៃប្លុក កំពុងធ្វើការដើម្បីវិនិយោគគិតជាលុយរុស្ស៉ី នៅក្នុងគម្រោងគ្មានការប្រាក់មួយ ដែលចេញដោយគណៈកម្មការអឺរ៉ុប ជាមួយការធានាពីបណ្តារដ្ឋាភិបាលជាសមាជិក។ បន្ទាប់មក EU នឹងយកលុយនោះ ទៅប្រើជាកម្ចីមានសំណង ឱ្យដល់អ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version