(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង និងនាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿង នឹងចូលចតនៅដែនសមុទ្រកម្ពុជា ។
ខណៈការចូលសំចតនៅ កំពង់ផែកម្ពុជានេះ គឺដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាវាកងទ័ពជើងទឹកចិន២គ្រឿងនោះ គឺមានឈ្មោះថា(PLAN 83 និងPLAN 988) នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
បន្ទាប់ពីការចូលសំចត គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយនាវី នាយនាវីរង និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា និងទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ នៅផ្សាអេអន១ និងអង្គភាពយោធានានាជាដើម។
នៅព្រឹកថ្ងៃនេះ នាវាចម្បាំង របស់កងទ័ពជើងទឹកអូស្រ្តាលី ដែលមានឈ្មោះថា HMAS Ballarat ក៏នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៥ផងដែរ។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី៕