Breaking៖ មេដឹកនាំតៃវ៉ាន់ នឹងពន្លឿនការអភិវឌ្ឍនប្រព័ន្ធការពារដែនអាកាសថ្មី ដើម្បីបង្កើនសុវត្ថិភាពប្រឆាំងនឹងការគំរាមកំហែងរបស់ចិន!

ប្រធានាធិបតីតៃវ៉ាន់ លោក William Lai Ching-te បានប្រកាសថា រដ្ឋាភិបាលរបស់គាត់នឹងពន្លឿនការអភិវឌ្ឍនប្រព័ន្ធការពារដែនអាកាសថ្មីដែលមានឈ្មោះថា “T-Dome” ដើម្បីបង្កើនសុវត្ថិភាពប្រឆាំងនឹងការគំរាមកំហែងយោធាដែលកើនឡើងជាបន្តបន្ទាប់ពីប្រទេសចិន។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី10 ខែតុលា ឆ្នាំ 2025។

ក្នុងសុន្ទរកថាប្រារព្ធទិវាជាតិ នៅទីក្រុងតៃប៉ិ នៅថ្ងៃទី 10 ខែតុលា លោក Lai បាននិយាយថា ការកើនឡើងនៃថវិកាការពារជាតិគឺជាភាពចាំបាច់ដើម្បីការពារសុវត្ថិភាពប្រជាជន និងជំរុញឧស្សាហកម្មការពារជាតិ។

យើងនឹងពន្លឿនការកសាងប្រព័ន្ធ T-Dome ដើម្បីបង្កើត សំណាញ់ការពារដែនអាកាសពហុស្រទាប់ដែល មានប្រសិទ្ធភាព ការរកឃើញកម្រិតខ្ពស់ និងសមត្ថភាព ស្ទាក់ចាប់ច្បាស់លាស់។ នេះជាវិធានសំខាន់សម្រាប់ការពារ ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតៃវ៉ាន់។

តាមការបញ្ជាក់របស់រដ្ឋាភិបាល តៃវ៉ាន់មានគម្រោងបង្កើនការ ចំណាយលើការពារជាតិឲ្យឈានដល់ លើស 3% នៃ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលខ្លី ហើយនឹង កើនដល់ 5% ក្នុងឆ្នាំ 2030។

ប្រព័ន្ធការពារដែនអាកាសបច្ចុប្បន្នរបស់តៃវ៉ាន់ពឹងផ្អែកលើមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Sky Bow ដែលផលិតក្នុងស្រុក។ ប្រព័ន្ធ T-Dome នឹងជា ប្រព័ន្ធសមាសភាពថ្មីដែលបញ្ចូលបច្ចេកវិទ្យាស្វ័យប្រវត្តិ និង បច្ចេកទេសអគ្គិសនីទំនើបសម្រាប់ការស្ទាក់ចាប់គ្រាប់មីស៊ីល និងយន្តហោះសត្រូវ។

ក្នុងពេលតែមួយ លោក Lai បានហៅតៃវ៉ាន់ថា ជា មជ្ឈមណ្ឌលសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយបង្ហាញភាពខុសគ្នាពីរដ្ឋឯកបក្សរបស់ចិន៕

Leave a Reply

Your email address will not be published. Required fields are marked *