Breaking៖ លោកហ្សេលេនស្គី អំពាវនាវឱ្យលោកត្រាំជួយបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ជួយធ្វើជាអន្តរការីសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។ ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកទើបតែជោគជ័យក្នុងការជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAl Jazeera។

ក្នុងការហៅទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃសៅរ៍ទី១១ខែតុលា លោកZelenskyy បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការទប់ស្កាត់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយនិយាយថាប្រសិនបើសង្រ្គាមអាចត្រូវបានបញ្ឈប់នៅក្នុងតំបន់មួយ សង្រ្គាមផ្សេងទៀតក៏អាចត្រូវបានបញ្ឈប់ផងដែរ។

លោក Zelenskyy បានបន្ថែមថា គាត់សង្ឃឹមលោក Trump ប្រើឥទ្ធិពលនយោបាយ និងស្នាដៃសន្តិភាពរបស់ខ្លួន ដើម្បីដាក់សម្ពាធលើមេដឹកនាំរុស្ស៊ី លោក Vladimir Putin ឱ្យចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម។

ការហៅទូរស័ព្ទរបស់មេដឹកនាំអ៊ុយក្រែននេះ កើតឡើងក្នុងពេលដែលរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើបណ្តាញថាមពលអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបណ្តាលឱ្យផ្នែកខ្លះនៃទីក្រុង Kyiv និងតំបន់ចំនួនប្រាំបួនផ្សេងទៀតត្រូវបានផ្តាច់ថាមពល។ ទោះបីជាយ៉ាងណា ការផ្គត់ផ្គង់ថាមពលត្រូវបានស្ដារឡើងវិញក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *