Breaking៖ Hamas រងការរិះគន់យ៉ាងខ្លាំងនៅទូទាំងតំបន់!

មួយថ្ងៃបន្ទាប់ពីក្រុម Hamas អួតអំពីជ័យជម្នះប្រវត្តិសាស្ត្រក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល ដែលមានការចរចាផ្ទាល់ដោយប្រធានាធិបតីអាមេរិកលោក Donald Trump ការសង្ស័យ និងការរិះគន់បានកើតឡើងយ៉ាងលឿននៅទូទាំងតំបន់។
ប្រភពពីសារព័ត៌មានMetro កាលពីថ្ងៃទី14 ខែតុលា។

អ្នកនាំពាក្យរបស់ Hamas បានប្រកាសនៅថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងនេះបានបញ្ចប់សង្រ្គាមជាប្រវត្តិសាស្ត្រហើយជាការទទួលស្គាល់ច្បាស់ពីសិទ្ធិស្វ័យភាពរបស់ប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែជាថ្ងៃបន្ទាប់ ក្រុមយុវជន និងអង្គការនយោបាយមួយចំនួននៅក្នុងតំបន់ West Bank និង Gaza City បានរៀបចំការតវ៉ា ប្រឆាំងនឹងហៅថាកិច្ចព្រមព្រៀងដោយបង្ខិតបង្ខំ។

នៅក្រុង Jerusalem, សមាជិកសភាអ៊ីស្រាអែល (Knesset) មួយចំនួនបានច្រានចោលសុន្ទរកថារបស់លោក Trump នៅពេលគាត់និយាយថា “សង្រ្គាមនេះបានបញ្ចប់ ហើយអនាគតថ្មីបានចាប់ផ្តើមសម្រាប់ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន”។

អ្នកវិភាគនយោបាយអន្ដរជាតិបាននិយាយថា កិច្ចព្រមព្រៀងនេះ អាចនឹងជួបឧបសគ្គធំៗ ក្នុងការអនុវត្តពិតប្រាកដ ប្រសិនបើគ្មានការទទួលស្គាល់ពីទាំងពីរភាគី និងការធានាដោយអង្គការអន្តរជាតិ។

ក្នុងពេលដូចគ្នា នៅក្នុង Gaza Strip, ប៉ូលីសបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបាញ់ភ្នែក ដើម្បីបំបាត់ការតវ៉ារបស់ក្រុមប៉ាឡេស្ទីនមួយចំនួន ដែលទាមទារឲ្យមានភាពច្បាស់លាស់ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ អង្គការសិទ្ធិមនុស្សមួយចំនួនបានបញ្ជាក់ថា មានមនុស្សយ៉ាងតិច ៣០ នាក់ត្រូវបានរងរបួសក្នុងព្រឹត្តិការណ៍នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version