ក្រុមហាម៉ាស់បានអះអាងថា សាកសពទី៤ ដែលត្រូវបានប្រគល់ឲ្យអ៊ីស្រាអែលកាលពីថ្ងៃអង្គារ គឺជាទាហានម្នាក់នៃកងកម្លាំងកាន់កាប់អ៊ីស្រាអែល (IOF) មិនមែនជាមនុស្សស៊ីវិលដូចការអះអាងពីអ៊ីស្រាអែលទេ។
ប្រភពពីសារព័ត៌មានRoyaNews នៅថ្ងៃទី១៥ខែតុលា។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បានប្រាប់ក្រុមហ៊ុនព័ត៌មាន Al Jazeera ថា ទាហាននោះត្រូវបានចាប់ខ្លួននៅពេលកងពលតូច Izz ad-Din al-Qassam ប្រតិបត្តិប្រយុទ្ធនៅជំរុំជនភៀសខ្លួន Jabalia ក្នុងខែឧសភា ឆ្នាំ 2024។
មន្ត្រីនោះបាននិយាយថាសាកសពដែលសត្រូវអះអាងថាមិនមែនជារបស់អ៊ីស្រាអែលនោះ តាមពិតជារបស់ទាហានម្នាក់ ដែលត្រូវបានចាប់ក្នុងប្រតិបត្តិការតស៊ូមួយ។
យោធាអ៊ីស្រាអែល (IDF) បានប្រកាសមុននេះថា អដ្ឋិធាតុ ដែលទទួលបានវិញមិនមែនជារបស់ជនអ៊ីស្រាអែលឡើយ ប៉ុន្តែការអះអាងថ្មីពីក្រុមហាម៉ាស់បានបង្កើតសំណួរថ្មីៗអំពីភាព ត្រឹមត្រូវនៃការវាយតម្លៃដំបូងរបស់អ៊ីស្រាអែល។
ក្រុមហាម៉ាស់និងអ៊ីស្រាអែលកំពុងបន្តការចរចាដើម្បី ដោះស្រាយបញ្ហាផ្លាស់ប្តូរចំណាប់ខ្មាំង និងសាកសព ដែល ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដំបូងៗក្រោយការ ប្រយុទ្ធយូរឆ្នាំនៅតំបន់ហ្គាហ្សា៕