Breaking៖ រុស្ស៊ី វាយប្រហារលើផ្លូវដែករបស់អ៊ុយក្រែន ស្លាប់ម្នាក់និងរបួស៨នាក់!

ការវាយប្រហារដែលកើនឡើងយ៉ាងឆាប់រហ័សលើបណ្តាញផ្លូវដែកអ៊ុយក្រែន កំពុងបង្កការព្រួយបារម្ភបន្ទាប់ពីរុស្ស៊ីប្រើដ្រូនវាយប្រហារលើទីក្រុងកៀវ។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី១៥ខែតុលា។

ក្នុងការវាយប្រហារមួយនៅស្ថានីយ៍រថភ្លើង Shoska ភាគឦសានអ៊ុយក្រែនដើមខែតុលានេះដ្រូនរបស់រុស្ស៊ីបានបុកបង្កឲ្យបុរសអាយុ ៧១ ឆ្នាំស្លាប់ របួសយ៉ាងតិច ៨ នាក់ ហើយបង្កឲ្យរថភ្លើងពីរខ្នងឆេះភ្លើងយ៉ាងខ្លាំង។

ការកំណត់គោលដៅយ៉ាងច្បាស់ដោយបច្ចេកវិទ្យាថ្មី
មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីកំពុងកំណត់គោលដៅលើផ្លូវដែកជាចម្បង ដោយប្រើបច្ចេកវិទ្យាដ្រូនដែលអាចបញ្ជូនទិន្នន័យវីដេអូនៅលើអាកាសបានជាក់លាក់។
លោក Oleksandr Pertsovskyi នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែន បានប្រាប់ Associated Press ថាអ្វីដែលកើតឡើងមិនមែនគ្រាន់តែជាការវាយប្រហារទេ។ ឥឡូវនេះ ដោយសារ ពួកគេមានយន្តហោះ Shahed ដែលមានភាពជាក់លាក់ ខ្ពស់ ពួកគេអាចវាយត្រង់ទៅក្បាលម៉ាស៊ីនរថភ្លើងនីមួយៗ បាន។

គាត់បន្ថែមថា ក្នុងរយៈពេលបីខែចុងក្រោយ ការវាយប្រហារ លើផ្លូវដែកបានកើនឡើងយ៉ាងគំហុក ជាមួយនឹងគោលបំណង បំផ្លាញចលនាដឹកជញ្ជូនសំខាន់ៗរបស់អ៊ុយក្រែននៅតំបន់ជិតព្រំប្រទល់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version