Breaking៖ ប្រធានាធិបតីស៊ីរី ជួបពិភាក្សាជាមួយលោកពូទីន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ!

ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានមកដល់វិមានក្រឹមឡាំង នៅថ្ងៃពុធថ្ងៃទី១៥ខែតុលា ដើម្បីកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានចាត់ទុកថាជាជំហានសំខាន់បំផុតមួយក្នុងទំនាក់ទំនងស៊ីរី–រុស្ស៊ី ចាប់តាំងពីការផ្លាស់ប្តូរអំណាចនៅទីក្រុងដាម៉ាសកាលពីឆ្នាំមុន។
ប្រភពពីសារព័ត៌មានRoyaNews។

ក្នុងពេលទទួលស្វាគមន៍លោក Al-Sharaa នៅវិមានក្រឹមឡាំង លោក ពូទីន បានសរសើរទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ។
ទំនាក់ទំនងរវាងរុស្ស៊ីនិងស៊ីរីគឺជាទំនាក់ទំនងមិត្តភាព ដែល មិនដែលផ្អែកលើផលប្រយោជន៍តូច ឬលក្ខខណ្ឌ នយោបាយណាមួយទេ។វាផ្អែកលើការគោរព ទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រជាជនស៊ីរី។

លោកពូទីនបានបន្ថែមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរមានរយៈពេលជាង ៨០ ឆ្នាំ ហើយរុស្ស៊ីមានបំណងបន្ត អភិវឌ្ឍភាពជិតស្និទ្ធជាមួយស៊ីរី។ គាត់បានបញ្ជាក់ថា គណៈកម្មាធិការរដ្ឋាភិបាលរួមរបស់រុស្ស៊ី និងស៊ីរី នឹង បន្តសកម្មភាពវិញក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងសហការ ផ្នែកសេដ្ឋកិច្ច និងយោធា៕

Leave a Reply

Your email address will not be published. Required fields are marked *