Breaking៖ YouTube ប្រកាសថាខ្លួនបានដោះស្រាយបញ្ហាបច្ចេកទេស ដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក!

វេទិកាផ្សាយវីដេអូធំបំផុត លើពិភពលោក YouTube បានប្រកាសថា ខ្លួនបានដោះស្រាយបញ្ហាបច្ចេកទេសមួយ ដែលធ្វើឱ្យសេវាកម្មចាក់វីដេអូរបស់ខ្លួនប្រឈម នឹងការរំខានរយៈពេលខ្លីសម្រាប់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅទូទាំងពិភពលោក។
ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី16 តុលា។

ក្រុមហ៊ុន Google (GOOGL.O) ដែលជាម្ចាស់កម្មសិទ្ធិរបស់ YouTube បាននិយាយកាលពីថ្ងៃពុធថា បញ្ហានេះត្រូវបានដោះស្រាយហើយ ។
បច្ចុប្បន្នអ្នកប្រើប្រាស់អាចចូលមើលវីដេអូបានវិញទូទាំងវេទិកា រួមទាំង YouTube Music, YouTube TV, និងកម្មវិធីសំខាន់របស់វា។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុនៃបញ្ហាដាច់សេវាកម្មនោះឡើយ។

តាមការបង្ហោះលើបណ្តាញសង្គម X (អតីត Twitter) YouTube បានសរសេរថាសូមអរគុណចំពោះការអត់ធ្មត់របស់អ្នកប្រើប្រាស់។ ឥឡូវនេះសេវាកម្មគួរតែដំណើរការវិញជាប្រក្រតីវិញហើយ។

គេហទំព័រ Downdetector ដែលតាមដានការដាច់សេវា ឌីជីថល បានរាយការណ៍ថា នៅម៉ោង ៧:៥៥ យប់ (ET) មាន អ្នកប្រើប្រាស់ប្រហែល 366,000 នាក់នៅសហរដ្ឋអាមេរិក បានជួបបញ្ហាជាមួយ YouTube។ ការរាយការណ៍ស្រដៀងគ្នា ក៏បានកើតឡើងនៅ ចក្រភពអង់គ្លេស, កាណាដា, និង អូស្ត្រាលី ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version