Breaking៖ លោកយ៉ាហ៊ូ នឹងបន្តដាក់សម្ពាធលើក្រុមហាម៉ាស់ ដើម្បីស្វែងរកចំណាប់ខ្មាំងដែលនៅសេសសល់!

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយកម្លាំងពេញលេញនិងប្តេជ្ញាធានាឱ្យមានការត្រឡប់មកវិញនូវចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី១៧ខែតុលា។

សុន្ទរកថារបស់លោក Netanyahu ត្រូវបាននិយាយបន្ទាប់ពីក្រុមហាម៉ាស់បានប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលពីរនាក់ទៀត តែបាននិយាយថា ពួកគេមិនអាចឈានដល់ចំណាប់ខ្មាំង 19 នាក់ទៀតបានឡើយ។ ការពន្យារពេលនៃការប្រគល់សាកសពទាំងអស់ត្រឡប់វិញនេះ បានបង្កការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល។

សហរដ្ឋអាមេរិកបានព្យាយាមបន្ថយការរិះគន់ បន្ទាប់ពីមនុស្សជាច្រើននៅអ៊ីស្រាអែលចោទប្រកាន់ថា ក្រុមហាម៉ាស់បានបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ទោះជាយ៉ាងណា ក្រុមហាម៉ាស់បាននិយាយថា ខ្លួននៅតែគោរពតាមបទឈប់បាញ់ និងមានបំណងប្រគល់សាកសពដែលនៅសល់ទាំងអស់។

ក្រុមហាម៉ាស់បានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានរារាំងការចូលរបស់គ្រឿងចក្រធុនធ្ងន់ និងអ្នកជីករុករក ដែលអាចជួយស្វែងរកសាកសពក្នុងតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version