Breaking៖ អាហ្វហ្គានីស្ថាន ចោទប៉ាគីស្ថានថាបានបំពានលើបទឈប់បាញ់!

រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានបំពានលើបទឈប់បាញ់ បន្ទាប់ពីវាយប្រហារតាមផ្លូវអាកាសនៅក្នុងខេត្ត Paktika ភាគខាងកើតអាហ្វហ្គានីស្ថាន បណ្តាលស្លាប់១០នាក់និង ១២នាក់ទៀតរងរបួស។
ប្រភពពីសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ទី18 តុលា។

តាមការចេញផ្សាយពីមន្ត្រីជាន់ខ្ពស់តាលីបង់ដែលបាននិយាយជាមួយទីភ្នាក់ងារ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា ប៉ាគីស្ថានបានទម្លាក់គ្រាប់បែកលើទីតាំងចំនួនបីនៅក្នុងខេត្ត Paktika កាលពីល្ងាចថ្ងៃសុក្រ។ មន្ត្រីនោះបាននិយាយថាប៉ាគីស្ថានបានរំលោភបទឈប់បាញ់។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីបទឈប់បាញ់រយៈពេល៤៨ ម៉ោង ដែលបាននាំមកនូវភាពស្ងប់ស្ងាត់បណ្តោះអាសន្ន តាមព្រំដែនប៉ាគីស្ថាន–អាហ្វហ្គានីស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version