Breaking៖ អាមេរិកនិងវេណេហ្ស៊ុយអេឡា មានសភាពតានតឹងខ្លាំងបន្ទាន់ពីប្រមូលកម្លាំងយោធាទៅកាន់តំបន់ការ៉ាប៊ីន!

ភាពតានតឹងរវាងយោធាសហរដ្ឋអាមេរិក និងប្រទេសវេណេហ្ស៊ុយអេឡា កំពុងឡើងកម្តៅបន្ទាប់ពីប្រធានាធិបតី Donald Trump និងប្រធានាធិបតី Nicolás Maduro ទាំងពីរបានចាប់ផ្តើមប្រមូលផ្តុំកងកម្លាំងយោធា នៅតំបន់ ការ៉ាប៊ីន (Caribbean) ដែលជាតំបន់មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច។
ប្រភពពីសារព័ត៌មានCNN នៅថ្ងៃទី១៨ តុលា។

ក្នុងសប្តាហ៍នេះ សេតវិមានបានបញ្ជាក់ថា លោក Trump បានអនុញ្ញាតឱ្យមាន សកម្មភាពយោធានៅជិតទឹកដីវេណេហ្ស៊ុយអេឡា ដោយនិយាយថា ជាផ្នែកនៃការប្រយុទ្ធប្រឆាំងនឹងជួរគ្រឿងញៀន និងអំណាចសាធារណរដ្ឋសង្គមនិយមរបស់លោក Maduro។ កងកម្លាំងសមុទ្រអាមេរិកបានបញ្ជូន នាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក B-52 មកកាន់តំបន់នេះ ដើម្បីបង្កើនសម្ពាធ។

ក្នុងការឆ្លើយតប ប្រធានាធិបតី Maduro បានប្រកាស សមយុទ្ធយោធា និងការបណ្តុះបណ្តាលជាសាធារណៈ សម្រាប់កងទ័ពជាតិបូលីវ៉ារៀ និងកងជីវពលប្រហែល ១២៣,០០០ នាក់។ លោកបានអំពាវនាវឱ្យប្រជាជនវេណេហ្ស៊ុយអេឡារួមគ្នារក្សាប្រទេសជាតិ និងសន្តិភាពប្រឆាំងនឹងការគំរាមកំហែងពីអាមេរិក។

មន្ត្រីមួយចំនួននៅសេតវិមានបានបង្ហាញជាឯកជនថា ការផ្លាស់ប្តូរក្នុងយុទ្ធសាស្ត្ររបស់ Trump គឺមានគោលបំណង បង្កើនសម្ពាធដល់រដ្ឋាភិបាល Maduro ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនយោបាយក្នុងប្រទេសវេណេហ្ស៊ុយអេឡា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version