Breaking៖ អាមេរិក ព្រមានក្រុមហាម៉ាស់ក្រោយទទួលរបាយការណ៍អំពីផែនការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន!

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃសៅរ៍ថា ខ្លួនមានរបាយការណ៍គួរឱ្យទុកចិត្តដែលបញ្ជាក់ថា ក្រុមហាម៉ាស់ (Hamas) អាចកំពុងរៀបចំផែនការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី19 តុលា។

ការវាយប្រហារនេះ ប្រសិនបើកើតឡើង ពិតជាការរំលោភដោយផ្ទាល់នៃបទឈប់បាញ់ ដែលត្រូវបានចរចាដោយប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល និងហាម៉ាស់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានបញ្ជាក់ថា បើហាម៉ាស់បន្តសកម្មភាពប្រឆាំងនេះវិធានការដ៏ចាំបាច់នានានឹងត្រូវអនុវត្ត ដើម្បីការពារជីវិតប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សា និងរក្សាសុចរិតភាពនៃបទឈប់បាញ់។ ទោះជាយ៉ាងណា មិនមានព័ត៌មានលម្អិតអំពីគោលដៅ ឬពេលវេលានៃការវាយប្រហារដែលអាចកើតឡើងនេះឡើយ។

ប្រធានាធិបតី Trump បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថាប្រសិនបើក្រុមហាម៉ាស់បន្តសម្លាប់មនុស្សនៅហ្គាហ្សា ដោយរំលោភកិច្ចព្រមព្រៀង យើងនឹងគ្មានជម្រើសទេ ក្រៅពីចូលទៅសម្លាប់ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *