Breaking៖ ផ្ទុះការតវ៉ានៅទីក្រុងវ៉ាស៊ីនតោន ដោយបរិហារកេរ្តិ៍លើលោក ត្រាំ!

ការតវ៉ាដ៏ធំមួយ នៅទីក្រុងវ៉ាស៊ីនតោនក្រោមឈ្មោះ “No Kings” ដែលមានគោលបំណងបរិហារលោកប្រធានាធិបតី Donald Trump បានធ្វើឲ្យកើតមានការព្រួយបារម្ភជាសាធារណៈអំពីការប្រើប្រាស់ឧបករណ៍ឃ្លាំមើលរបស់រដ្ឋាភិបាលអាមេរិកលើអ្នកតវ៉ា។

ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃទី18 តុលា។

អ្នកសេរីនិយម និងអង្គការពាក់ព័ន្ធនឹងសិទ្ធិមនុស្សបានព្រមានថា អាជ្ញាធរនានាដូចជា ក្រសួងសន្តិសុខក្នុងស្រុក (DHS) និង នាយកដ្ឋានអន្តោប្រវេសន៍ និងគ្រប់គ្រងសហរដ្ឋ (ICE) កំពុងប្រើប្រាស់បច្ចេកវិទ្យាឃ្លាំមើលឌីជីថលជាច្រើនប្រភេទ ដូចជាដ្រូន(drones), កាមេរ៉ាសម្គាល់មុខ (facial recognition), និងប្រព័ន្ធតាមដានអនឡាញ ដើម្បីកំណត់អត្តសញ្ញាណអ្នកចូលរួមការតវ៉ា។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំជាច្រើនពាន់នាក់នៅមុខស្ថាបត្យកម្មរដ្ឋធានី ដើម្បីបង្ហាញការមិនពេញចិត្ត ចំពោះអំណាច និងនយោបាយរបស់លោក Trump ដែលពួកគេថាស្ទើរតែមានលក្ខណៈស្ដេច។
ប៉ុន្តែការរីករាលដាល នៃការឃ្លាំមើលឌីជីថល បានបង្កឲ្យមានការភ័យខ្លាចថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិអាចនឹងត្រូវរំលោភ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version