Breaking៖ ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន ព្រមព្រៀងបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា!

ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន បានព្រមព្រៀងលើ បទឈប់បាញ់ភ្លាមៗ នៅព្រំដែនរវាងន្រទេសទាំងពីរ បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់មួយនៅទីក្រុងដូហា ប្រទេសកាតារ កាលពីថ្ងៃសៅរ៍។ កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចយោធាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ 2021។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី19 តុលា។

អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌អាហ្វហ្គានីស្ថាន Zabihullah Mujahid ដែលជាអ្នកនាំពាក្យសំខាន់របស់រដ្ឋាភិបាលតាលីបង់ បានថ្លែងថា កិច្ចព្រមព្រៀងនេះគឺជាជំហានដំបូងក្នុងការកសាងសន្តិភាព និងការយោគយល់ល្អជាបណ្តោះអាសន្នរវាងប្រទេសជិតខាងទាំងពីរ។

លោក Mujahid បាននិយាយ នៅកាប៊ុល ថាយើងព្រមព្រៀងបទឈប់បាញ់ភ្លាមៗ ដើម្បីឱ្យសន្តិភាពអាចកើតមានបាន ប្រសិនបើមានចិត្ត ស្មោះត្រង់ពីភាគីទាំងពីរ។

រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ផងដែរថា កិច្ចពិភាក្សាបន្ថែមអំពីសន្តិភាព និងការងារសហការព្រំដែន នឹងត្រូវធ្វើឡើងនៅ ថ្ងៃទី ២៥ ខែតុលា នៅទីក្រុងអ៊ីស្លាមាបាត។ អ្នកនាំពាក្យ របស់ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ប្រទេសរបស់គាត់សង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងបញ្ចប់អំពើហិង្សា ដែលធ្វើឱ្យប្រជាពលរដ្ឋទាំងពីររងទុក្ខជាច្រើនឆ្នាំមក ហើយ។

ការឈប់បាញ់នេះមានសារៈសំខាន់យ៉ាងខ្លាំង បន្ទាប់ពីការ ប៉ះទង្គិចយោធា និងការវាយប្រហារបង្ហាញពីភាពតានតឹងនៅ តំបន់ Khyber Pakhtunkhwa និង Balochistan ដែល ធ្វើឱ្យទាហានប៉ាគីស្ថាន និងអ្នកស៊ីវិលទាំងសងខាងស្លាប់ ជាច្រើននាក់ក្នុងខែចុងក្រោយៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version