កងទ័ពជើងទឹកប៉ាគីស្ថាន ប្រកាសថាបានរឹបអូសគ្រឿងញៀនដែលមានតម្លៃជាង 972 លានដុល្លារ ក្នុងប្រតិបត្តិការពីរដាច់ដោយឡែកគ្នា នៅលើសមុទ្រអារ៉ាប់ ក្នុងរយៈពេលត្រឹមតែ៤៨ម៉ោង។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី22 ខែតុលា ឆ្នាំ 2025។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយកងទ័ពជើងទឹកប៉ាគីស្ថាន ជាផ្នែកមួយនៃ កងកម្លាំងដែនសមុទ្រចម្រុះ (Combined Maritime Forces – CMF) ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ CMF បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកប៉ាគីស្ថានបានស្ទាក់ចាប់នាវា dhows ចំនួនពីរនៅក្បែរសមុទ្រអារ៉ាប់ កាលពីសប្តាហ៍មុន។
ក្នុងប្រតិបត្តិការដំបូង កាលពីថ្ងៃទី 18 ខែតុលា នាវិកប៉ាគីស្ថានបានឡើងលើយន្តហោះមួយ និងរឹបអូសបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រីស្តាល់ (ICE) ចំនួនជាង ២ តោន ដែលមានតម្លៃប្រមាណ $822.4 លានដុល្លារ។
តិចជាង ៤៨ ម៉ោងបន្ទាប់ កងទ័ពជើងទឹកបានស្ទាក់ចាប់នាវាទីពីរ ហើយរកឃើញថ្នាំញៀនប្រភេទ ICE បន្ថែម ៣៥០ គីឡូក្រាម មានតម្លៃប្រមាណ $140 លានដុល្លារ និងថ្នាំ កូកាអ៊ីន ៥០ គីឡូក្រាម ដែលមានតម្លៃប្រមាណ $10 លានដុល្លារ។
CMF មិនបានបង្ហាញព័ត៌មានអំពីប្រភពដើមនៃនាវាទាំងពីរនោះទេ ប៉ុន្តែបានបញ្ជាក់ថា ពួកវាត្រូវបានកំណត់ថាជានាវាគ្មានសញ្ជាតិ។
ប្រតិបត្តិការនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់ប៉ាគីស្ថាន ក្នុងការទប់ស្កាត់ជួរពាណិជ្ជកម្មគ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មសមុទ្រផ្សេងៗ នៅតំបន់អារ៉ាប់ ដែលជាច្រកសមុទ្រសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ៕