breaking៖ ឥណ្ឌា ត្រៀមខ្លួនកាត់បន្ថយការទិញប្រេងពីរុស្ស៉ី!

ប្រភពឧស្សាហកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលា ថាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី ដើម្បីអនុលោមតាមទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើអ្រុស្ស៊ី។
ប្រភពពីសារព័ត៌មានReuters។

សមាគមក្រុមហ៊ុនប្រេងឯកជន Reliance នៅឥណ្ឌា ដែលជាអ្នកទិញប្រេងកំពូលពីរុស្ស៉ី មានផែនការកាត់បន្ថយ ឬឈប់នាំចូលប្រេងពីរុស្ស៉ី។
អ្នកនាំពាក្យ Reliance និយាយថា ការផ្លាស់ប្តូរកម្រិតនាំចូលប្រេងរុស្ស៉ី ស្ថិតក្នុងផែនការ ហើយ Reliance នឹងអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់រដ្ឋាភិបាល។

ទោះជាយ៉ាងណា ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌា ក៏កំពុងពិនិត្យឡើងវិញលើឯកសារពាណិជ្ជកម្មផងដែរ ដើម្បីធានាថាគ្មានការនាំចូលប្រេងពីក្រុមហ៊ុន Rosneft និង Lukoil របស់រុស្ស៉ី ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្ម។

ក្រុមហ៊ុនប្រេងរដ្ឋ រួមទាំង Indian Oil Corp, Bharat Petroleum Corp, Hindustan Petroleum Corp និង Mangalore Refinery and Petrochemicals កំពុងថាប្រេងដែលនាំចូលមកក្រោយថ្ងៃទី២១ ខែវិច្ឆិកា នឹងមិនយកពីក្រុមហ៊ុនទាំងពីរនេះ។
យ៉ាងណាមិញ ភ្លាមៗ ក្រសួងប្រេងឥណ្ឌា មិនទាន់ឆ្លើយតបនឹងសំណើសុំការបញ្ជាក់នៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version