Breaking៖ ដកមុខតំណែងលោកផ្កាយ១ ឈឹម ឆែម រួចបញ្ជូនទៅតុលាការ.ក្រោយប្រើភ្លេីងខ្លី វាយក្បាលក្មេងស្រីម្ចាស់ម៉ូតូ!

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ត្រី ឈឹម ឆែម”នាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ”នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស.ត្រូវបានអង្គភាព សម្រេចដកហូតមុខតំណែង និងបញ្ជូនខ្លួនទៅកាន់តុលាការ រាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់!។
ក្រោយលោកផ្កាយ១រូបនេះ ស្រវឹងស្រាបើករថយន្ត ស្លាកលេខរដ្ឋ ប៉ះម៉ូតូដែលគេចតស្ងៀម.បង្កជាជម្លោះ រហូតដកកាំភ្លើងខ្លី វាយក្បាលស្ដ្រីរងគ្រោះជាម្ចាស់ម៉ូតូ បណ្ដាលឱ្យរបួសចំនួន២កន្លែង។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រីអាយុ២០ឆ្នាំ”របួសក្បាលចំនួន២កន្លែង”។
រីជនបង្ក គឺលោកផ្កាយ១ ឈឹម ឆែម ខាងលើ។
បើតាមការអះអាងពីជនរងគ្រោះ នៅមុនពេលកើតហេតុ វេលាយប់ថ្ងៃទី២២.១០.២០២៥ ខ្លួនបានចតម៉ូតូលើចិញ្ចើមផ្លូវ និងអង្គុយលើម៉ូតូ ត្រង់ចំណុចមុខតូបលក់ចាប់ហួយ.ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភ្លាមនោះស្រាប់តែ មានរថយន្តស្លាកលេខរដ្ឋ ថយមកប៉ះហ្នឹងម៉ូតូខ្លួន បង្កការភ្ញាក់ផ្អើល ឃើញដូច្នេះ នាងនិងអ្នកជិតខាង បានតាមសួរនាំ អ្នកបើករថយន្ត ដើម្បីឱ្យមកទទួលខុសត្រូវ។
ដោយ នាងសុំទាមទារសំណងត្រឹម២០.០០០រៀលប៉ុណ្ណោះ!។

ប៉ុន្តែលោកឧត្ដមសេនីយ៍ត្រី ឈឹម ឆែម មិនព្រមសងនោះទេ ដោយលោកបានចុះពីលើរថយន្តបង្ក ក្នុងស្ថានភាពស្រវឹងស្រា និងច្រឡោតតោតតូង.គំរាមនិងសំឡុតយុវជនម្នាក់ ដោយប្រើពាក្យថា សុំផ្ញើគ្រាប់កាំភ្លើងលើក្បាលហែង ចំនួន២គ្រាប់ផង បណ្ដាលឱ្យយុវជនរូបនោះភិតភ័យ រត់បាតជើងស.ព្រាត..!។

ទន្ទឹមនិងនោះ លោកផ្កាយ១ ឈឹម ឆែម ក៏បានទាញកាំភ្លើងខ្លីរបស់ខ្លួន មកវាយក្បាលស្ដ្រីរងគ្រោះជាម្ចាស់ម៉ូតូបណ្ដាលឱ្យបែកក្បាល២កន្លែង ហើយក៏ឡើងរថយន្តជិៈទៅបាត់!។
រហូតដល់រសៀលថ្ងៃទី២៣.១០.២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនលោកផ្កាយ១ ឈឹម ឆែម ដើម្បីចាត់ការតាមច្បាប់តែម្ដងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version