Breaking៖ លោក Maduro ថាខ្លួនមានមីស៊ីលប្រឆាំងយន្តហោះរបស់រុស្ស៊ីរាប់ពាន់គ្រាប់ ខណៈលោកត្រាំគំរាមប្រើកម្លាំងយោធាលើវេណេស៊ុយអេឡា!

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro បានអះអាងថា ប្រទេសរបស់គាត់កាន់កាប់មីស៊ីលប្រឆាំងយន្តហោះផលិតដោយរុស្ស៊ីប្រមាណ 5,000 គ្រាប់ ដែលត្រូវបានដាក់នៅតាមទីតាំងការពារដែនអាកាសសំខាន់ៗនៅទូទាំងប្រទេស។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងពេលដែលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋបាល លោក Donald Trump បានបញ្ជូនកងកម្លាំងនាវាចម្បាំង និងកងម៉ារីនទៅតំបន់ការ៉ាប៊ីន។
ប្រភពពីសារព័ត៌មានCNN កាលពីថ្ងៃទី 23 ខែតុលា ឆ្នាំ 2025។

ក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ Venezolana de Televisión (VTV) លោក Maduro បាននិយាយថា៖
កងកម្លាំងយោធាណាមួយនៅលើពិភពលោកដឹងពីអំណាច របស់ Igla-S ហើយប្រទេសវេណេស៊ុយអេឡាមាន យ៉ាងហោចណាស់ 5,000 គ្រាប់។ ពួកវាត្រូវបានដាក់ ពង្រាយសូម្បីតែនៅក្នុងភ្នំចុងក្រោយ ទីក្រុងចុងក្រោយ និង តំបន់ចុងក្រោយនៃទឹកដីនេះ។

Igla-S គឺជាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរបស់រុស្ស៊ីប្រើសម្រាប់ការពារកម្រិតទាប ដូចជាដ្រូន ឧទ្ធម្ភាគចក្រ និងយន្តហោះហោះទាប។ ប្រព័ន្ធនេះស្រដៀងនឹង Stinger របស់អាមេរិក និងអាចបាញ់គោលដៅឆ្ងាយ ប្រហែល ៦គីឡូម៉ែត្រ។

ការអះអាងរបស់ Maduro បានកើតឡើងបន្ទាប់ពី សហរដ្ឋអាមេរិកប្រកាសអំពីការដាក់ពង្រាយកងម៉ារីន និងនារិកប្រមាណ 4,500 នាក់ ទៅតំបន់ការ៉ាប៊ីន ដើម្បីពង្រឹង ប្រតិបត្តិការប្រឆាំងក្រុមជួញដូរគ្រឿងញៀន។ កងកម្លាំង អាមេរិកក៏បានធ្វើការវាយប្រហារលើទូកជាច្រើន ដែលត្រូវ បានចោទថាជារបស់ក្រុមកាតែលវេណេស៊ុយអេឡា។

លោក Trump បានបង្ហាញជាសាធារណៈថា កំពុង ពិចារណាសកម្មភាពយោធានៅលើដីវេណេស៊ុយអេឡា ដើម្បីបណ្តេញលោក Maduro ដែលរដ្ឋបាលវ៉ាស៊ីនតោនចាត់ទុកថា ជាមេដឹកនាំអាជ្ញាធរដែលពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version