ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមលើ ពាក់ព័ន្ធអ្នកសារព័ត៌មាន លួចខ្សែទូរស័ព្ទខុសច្បាប់ និងការថតវីដេអូ។
ការកត់សម្គាល់របស់លោក Zelenskyy ក្នុងអំឡុងពេលសុន្ទរកថា វីដេអូល្ងាចមួយកាលពីថ្ងៃពុធបានកើតឡើង។
បន្ទាប់ពីសេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតកាលៈទេសៈទាក់ទងនឹងការលួចខ្សែទូរស័ព្ទខុសច្បាប់ និងការថតវីដេអូ របស់សារព័ត៌មាន ក្នុងស្រុកដែលបង្ហាញថា ដំណើរការព្រហ្មទណ្ឌត្រូវបានផ្តួចផ្តើមឡើង។
សេវាសន្តិសុខអ៊ុយក្រែន SBU ជឿជាក់ថាការងារប្រកបដោយតម្លាភាព និងគ្មានការរារាំងរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ “ឯករាជ្យ និងវិជ្ជាជីវៈ” គឺជា “លក្ខខណ្ឌសំខាន់សម្រាប់ការអភិវឌ្ឍនៃប្រទេសអ៊ុយក្រែនជារដ្ឋប្រជាធិបតេយ្យ”។
គួរជម្រាបថា សារព័ត៌មាន Bihus.Info មុននេះបាននិយាយថា បុគ្គលិករបស់ខ្លួនស្ថិតនៅក្រោមការឃ្លាំមើលជាច្រើនខែ បន្ទាប់ពីវីដេអូមួយ បានលេចចេញនៅលើអ៊ីនធឺណិត។
ដែលបង្ហាញពីបុគ្គលិករបស់ខ្លួនមួយចំនួនបានប្រើប្រាស់ថ្នាំញៀន ក្នុងអំឡុងពេលជប់លៀងឆ្នាំថ្មី។
និយាយអំពីការពិភាក្សាជាយុទ្ធសាស្ត្រដែលធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធានៅមុនថ្ងៃនោះ លោក Zelenskyy បាននិយាយថា “អ៊ុយក្រែនត្រូវការទស្សនវិស័យសកម្ម និងមហិច្ឆតា” ហើយប្រទេសនេះគួរតែរក្សាគំនិតផ្តួចផ្តើមនេះ ដោយបន្ថែមថា យើងចង់ឱ្យការបញ្ចប់សង្គ្រាមពឹងផ្អែកលើអ៊ុយក្រែន មិនមែនពីសត្រូវនោះទេ”។
ប្រទេសរុស្ស៊ីបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែនជិតពីរឆ្នាំដែលបានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ លោកខាងលិចបានចាត់ទុកវាថាជាការឈ្លានពាន ហើយបានគាំទ្រទីក្រុង Kyiv តាមរយៈមធ្យោបាយមនុស្សធម៌ សេដ្ឋកិច្ច និងយោធា។
យ៉ាងណាមិញ ការគាំទ្រនោះ ត្រូវបានធ្លាក់ចុះ ដោយលោកខាងលិច បានផ្លាស់ប្តូរសក្ដានុពលនយោបាយរបស់និងការផ្តោតជាសំខាន់ជាសកលលើសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសជំនួសវិញ៕