(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៨.០១.២០២៤។
បានចេញអនុក្រឹត្យ សម្រេចដកហូតឋានន្ដរស័ក្ដិ លោកវរសេនីយ៍ឯក សុខ សុភាព អន្ដរលេខ ៦៤៤៣៥ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលមានតួនាទីជាស្នងការរងខេត្តព្រះសីហនុ៕