(ប៉ារីស)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់បេសកកម្មការងារលើទឹកដីអឺរ៉ុបហើយ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោងប្រមាណ១១យប់ ម៉ោងនៅកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញនិវត្តន៍មកកាន់កម្ពុជាវិញហើយ៕