Update៖ ប៉ាគីស្ថាននិងអ៊ីរ៉ង់ យល់ព្រមបន្ថយភាពតានតឹង ក្រោយមានការវាយប្រហារឆ្លងដែន!

ទីក្រុង Islamabad បាននិយាយថា ប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាដើម្បី “បន្ថយភាពតានតឹង”។
បន្ទាប់ពីការផ្លាស់ប្តូរ នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកក្នុងសប្តាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។
ក្នុងនោះរដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការកម្រិតការងារ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការប្រឆាំងភេរវកម្ម និងទិដ្ឋភាពផ្សេងទៀតនៃការព្រួយបារម្ភទៅវិញទៅមក គួរតែត្រូវបានពង្រឹង ហើយពួកគេ​ក៏​បាន​យល់ព្រម​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ​ផងដែរ។

ជាមួយគ្នានោះ ការវិលត្រឡប់ របស់ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ទៅកាន់រដ្ឋធានីរៀងៗខ្លួន ក៏ត្រូវបានពិភាក្សាផងដែរ។

គួររំលឹកថា កាល​ពី​យប់​ថ្ងៃ​អង្គារ អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ Jaish al-Adl នៅ​ខេត្ត Balochistan ភាគ​និរតី​នៃ​ប្រទេស​ប៉ាគីស្ថាន។
ខណៈដែលប៉ាគីស្ថាន​ក៏បាន​វាយ​ប្រហារ​គោល​ដៅ​ក្រុម​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍វិញដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version