ក្រសួងជំនួយ និងកិច្ចការសាសនារបស់ហ្គាហ្សា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការកសាងវិហារឥស្លាមនៅតំបន់ហ្គាហ្សាឡើងវិញ នឹងចំណាយប្រាក់ប្រហែល៥០០លានដុល្លារ។
ខណៈដែលការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក បានបំផ្លាញវិហារឥស្លាមចំនួន១.០០០កន្លែង ក្នុងចំណោមវិហារឥស្លាម ១.២០០កន្លែង។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីនចំនួន 25,105 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយ 62,681 នាក់បានរងរបួស៕