រដ្ឋាភិបាលឥណ្ឌា បាននិយាយ កាលពីថ្ងៃអាទិត្យថា យន្តហោះខ្នាតតូចដែលបានធ្លាក់ក្នុងខេត្ត Badakhshan ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ។
មិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាណាមួយនោះទេ ហើយយន្តហោះនេះ បានចាក់សាំងនៅអាកាសយានដ្ឋាន Gaya ។
ខណៈពេលដែលវាកំពុងហោះហើរ ទៅកាន់ទីក្រុងមូស្គូ ពីអាកាសយានដ្ឋានក្នុងប្រទេសថៃ។
អាជ្ញាធរអាកាសចរណ៍ស៉ីវិល របស់ប្រទេសឥណ្ឌា បាននិយាយថា នោះយន្តហោះនេះ ។
មិនមែនជាយន្តហោះពាណិជ្ជកម្ម ឬជាយន្តហោះជួលលក្ខណៈឯកជនឥណ្ឌាទេ ហើយព័ត៌មានលម្អិតបន្ថែម គឺកំពុងស្ថិតក្នុងការរង់ចាំ។
លោក Zabihullah Amiri អ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត Badakhshan បានប្រាប់ Reuters ថាក្រុមសង្រ្គោះត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃការធ្លាក់យន្តហោះ។
ប៉ុន្តែទីនោះជាតំបន់ដាច់ស្រយាលជាង ២០០គីឡូម៉ែត្រពីទីប្រជុំជននៃខេត្ត ហើយត្រូវការចំណាយពេល ១២ម៉ោងដើម្បីទៅដល់។
កាសែតឥណ្ឌា Hindustan Times បានរាយការណ៍ថា យន្តហោះនេះ គឺជាយន្តហោះ DC-10 ចុះបញ្ជីនៅប្រទេសម៉ារ៉ុក និងបានធ្លាក់នៅតំបន់ភ្នំ Topkhana តាមបណ្តោយស្រុក Kuran-Munjan និង Zibak នៃខេត្ត Badakhshan នៃប្រទេសអាហ្វហ្គានីស្ថាន កាលយប់ថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
ចំណែក មន្រ្តីតាលីបង់ ក៏បានប្រាប់ប្រព័ន្ធផ្សាយមួយទៀត របស់ឥណ្ឌាដែរថា យន្តហោះដែលធ្លាក់នោះ មានដើមកំណើតម៉ារ៉ុក។
ដោយឡែក អាជ្ញាធរអាកាសចរណ៍រុស្ស៉ីនិយាយថា យន្តហោះរុស្ស៉ីដែលមានមនុស្ស ៦នាក់នៅលើនោះ ក៏បានដានចេញពីប្រព័ន្ធបាត់រ៉ាដា នៅត្រង់ប្រទេសអាហ្វហ្គានីស្ថានកាលយប់ថ្ងៃសៅរ៍នោះដែរ ក្រោយប៉ូលិសក្នុងតំបន់របស់អាហ្វហ្គានីស្ថានទទួលបានរបាយការណ៍អំពីការធ្លាក់យន្តហោះ។
គួរជម្រាបថា នេះជាជើងហោះហើរសង្គ្រោះបន្ទាន់ ដែលធ្វើដំណើរចេញពីឥណ្ឌា ឆ្លងកាត់អ៊ូសបេគីស្ថាន ឆ្ពោះមកកាន់ទីក្រុងមូស្គូ តាមរយៈយន្តហោះ Falcon 10 ផលិតដោយបារាំងក្នុងឆ្នាំ ១៩៧៨៕