ក្រសួងសុខាភិបាល នៅក្នុងទឹកដីបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស 190នាក់ត្រូវបានសម្លាប់ និង340នាក់ផ្សេងទៀតបានរងរបួស នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន ពីការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល លើតំបន់ឡោមព័ទ្ធចាប់តាំងពីថ្ងៃទី 7 ខែតុលា កើនដល់ 25,295 នាក់។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបាននិយាយថា មនុស្ស 63,000 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយលុកក្នុងអំឡុងពេលដូចគ្នានេះ។ “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលទីក្រុង Tel Aviv និយាយថាបានសម្លាប់មនុស្សជិត 1,200 នាក់។
យោងតាមអង្គការសហប្រជាជាតិ ប្រហែល 85% នៃ Gazans ត្រូវបានផ្លាស់ទីលំនៅដោយការវាយលុករបស់អ៊ីស្រាអែល ខណៈដែលពួកគេទាំងអស់គឺគ្មានសុវត្ថិភាពស្បៀងអាហារ។
មនុស្សរាប់រយពាន់នាក់ កំពុងរស់នៅដោយគ្មានទីជំរក ហើយតិចជាងពាក់កណ្តាលនៃរថយន្តជំនួយកំពុង ចូលទៅក្នុងទឹកដី ជាងមុនពេលចាប់ផ្តើមជម្លោះ៕