យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានស្លាប់ និង 70 នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់ផ្សេងៗនៃអ៊ុយក្រែន រួមទាំងរដ្ឋធានី គៀវ ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើ Telegram ថា “ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីមួយផ្សេងទៀតប្រឆាំងនឹងទីក្រុង និងប្រជាជនរបស់យើង – ភេរវកម្មដោយចេតនាប្រឆាំងនឹងអគារលំនៅដ្ឋានធម្មតានៅទីក្រុង Kyiv, Kharkiv, Pavlograd ដោយជាអកុសល មានអ្នកស្លាប់ និងរបួសជាច្រើននាក់” ។
លោក Zelenskyy បានបន្ថែមថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ញាតិមិត្តទាំងអស់។ អ្នកជួយសង្គ្រោះវីរជនរបស់យើង អ្នកដែលតែងតែមកមុនគេនៅទីតាំងនៃការបាញ់ផ្លោងរបស់សត្រូវ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏បន្តការងារដ៏សំខាន់របស់ពួកគេដើម្បីជាប្រយោជន៍ដល់ការជួយសង្គ្រោះមនុស្ស”។
គួរជម្រាបថា ទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់គ្នាជុំវិញការវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមក ដែលកាន់តែខ្លាំងឡើងចាប់តាំងពីចុងខែធ្នូ នៅពេលដែលមនុស្សយ៉ាងហោចណាស់ 40 នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ផ្សេងៗនៃអ៊ុយក្រែនក្នុងការវាយប្រហារតាមអាកាសដ៏ធំ ដែលប្រធានាធិបតី Volodymyr Zelenskyy បានពណ៌នាថាជា “ការវាយប្រហារខ្លាំងបំផុត
ចាប់តាំងពីការចាប់ផ្តើមនៃ សង្គ្រាមរុស្ស៊ី – អ៊ុយក្រែន៕