(កំពង់ស្ពឺ)៖ ឃាតកម្មដ៏សាហាវ កម្រនឹងកើតមានដូចជាករណីនេះណាស់ ខណៈជីដូនសម្លាប់ចៅបង្កើត ដោយយកដុំថ្មសង្កត់គ្របសាកសព រយៈពេល១១ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ចាប់ខ្លួន”ឃាតកជាជីដូនបង្កើត”។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឈ្មោះ ម៉ុម រឿន
ត្រូវជាជីដូនក្មេងរងគ្រោះ បានប្តឹងសមត្ថកិច្ច ពីករណីបាត់ចៅប្រុសឈ្មោះ វណ្ណឌី វីរៈ អាយុ៨ឆ្នាំ នៅភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែលបានបន្តថា លុះរសៀលថ្ងៃទី២៣ ខែមករា ប្រជាពលរដ្ឋប្រទះឃើញ ហើយស្គាល់ជាសពក្មេងប្រុសឈ្មោះ វណ្ណឌី វីរៈ។
ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំញ្ញាញ ខាងជើងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង។
ក្រោយមានដំណឹងថា មានអំពើឃាតកម្មលើក្មេង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាកម្លាំងជំនាញសហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមយយអង្គការ CPU។
សមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ។
គឺឈ្មោះ ម៉ុម រឿនអាយុ៦៤ឆ្នាំ ត្រូវជាជីដូនបង្កើតក្មេងដែលស្លាប់ឈ្មោះវណ្ណឌី វីរៈ។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានសាកសួរបឋម ឈ្មោះ ម៉ុម រឿន បានសារភាពថា ខ្លួនពិតជាបានសម្លាប់ចៅប្រុស ប្រាកដមែន ដោយសារខ្លួនគ្មានលទ្ធភាពចិញ្ចឹមចៅបន្តទៀត។
បន្ទាប់មកកម្លាំងនាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យទៅ នគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕