Update៖ ទំនាស់រវាងស្រីអូន និងគ្រួសារខាងប្ដីត្រូវបានបញ្ចប់ ដោយស្រីអូនប្រគល់រថយន្តផ្ទះលំហែ និងប្រាក់ដល់ម្ដាយក្មេក!

(ភ្នំពេញ)៖ នៅទីបំផុតអ្នកស្រី នួន សុន្ទរី (ហៅស្រីអូន)ដែលជាថៅកែក្រុម«ហ៊ុនសម្រប់ធម្មជាតិ»បានសម្រេចបញ្ចប់ទំនាស់ ជាមួយក្រុមគ្រួសារខាងប្ដី..!។
ដោយអ្នកនាង មកក្រាបសំពះម្ដាយក្មេក និងយល់ព្រម ប្រគល់រថយន្តម៉ាក លុចស៊ីស ៥៧០ ចំនួន១គ្រឿង ដីផ្ទះលំហែ នៅខេត្តព្រៃវែង ជូនម្ដាយក្មេក លី ហ្គេច ព្រមទាំងចូលរួមនូវ ថវិកាចំនួន25.000$ ដេីម្បីសាងសង់ ចេតិយ ជូនស្វាមីទៀតផង! ។
-នេះបើយោងតាមហ្វេសប៊ុក ផ្លូវការរបស់អ្នកនាងស្រីអូន ដែលបានបង្ហោះ កាលពីថ្ងៃទី២៦.០១.២០២៤ ម្សិលមិញ!។

អ្នកនាងស្រីអូន បានលើកឡើងយ៉ាងដូច្នេះថា«ម៉ែប្រដៅកូនៗថា ការជួបជុំដោយក្ដីស្រលាញ់ ស្នាមញញឹម ទេីបជាក្ដីសុខពិតប្រាកដ 🙏🏻 កូនថ្វាយបង្គំសូមអភ័យទោសម្ដាយក្មេកនិងម្ដាយមីងសូមទោសដែលធ្វេីអោយចាស់ទុំពិបាកចិត្ត 🙏🏻គ្រួសារទាំង2បានជួបគ្នាដោះស្រាយបញ្ហា លែងមានការផុសប៉ះពាល់គ្នា លែងមានជម្លោះ រក្សាភាពថ្លៃថ្នូររៀងៗខ្លួន នៅក្នុងសង្គម ទុកមុខមាត់អោយគ្នា និង កិត្តិយសគ្រួសារទាំងសងខាង🙏🏻
មកជាការស្រុះស្រួលធ្វេីការងារជុំគ្នា រាប់អានគ្នាដេីម្បីស្នាមញញឹមរបស់ចាស់ទុំ និង ស្រីតូច ❤️🙏🏻
នាងខ្ញុំស្រីអូន នឹងអោយមេធាវីរៀបចំធ្វេីលិខិតផ្ទេរសិទ្ធ ប្រគល់ឡាន 570 និង ដីលំហែរ ផ្ទះលំហែរ នៅខេត្តព្រៃវែង ជូនម្ដាយក្មេក លី ហ្គេច ព្រមទាំងចូលរួមថវិការ 25000$ ដេីម្បីធ្វេីចេតិយជូនស្វាមី 🙏🏻
ជាមួយគ្នានោះនាងខ្ញុំស្រីអូន នឹងទទួលភារកិច្ចបន្ដពីស្វាមី ឈាង រ័ត្ន ដែលគាត់ចង់ធ្វេីខ្លាំងបំផុតសម្រាប់អ្នកមានគុណរបស់គាត់ គឺការទិញធានារ៉ាប់រ៉ងសុខភាពមួយជីវិតជូនម្ដាយ និង ម្ដាយមីង និងឪពុកមា🙏🏻
នាងខ្ញុំស្រីអូនបុស្បា តំណាងអោយគ្រួសារទាំងសងខាងសូមធ្វេីការសូមអភ័យទោសទៅកាន់មហាជន ដែលកន្លងមកគ្រួសារខ្ញុំពិតជាបានបង្ករជារឿងបំពុលសង្គម គម្រូមិនល្អពិតមែន🙏🏻 នាងខ្ញុំស្រីអូនបុស្បាពិតជាសុំទោសរាល់កំហុសខុសឆ្គងកន្លងមកសង្ឃឹមថាបងប្អូនមហាជនលេីកលែងទោសអោយគ្រួសារខ្ញុំទាំងសងខាងផង🙏🏻
ដោយក្ដីគោរពពីម្ដាយកូននាងខ្ញុំ
#ស្រីអូនបុស្បា
#ស្រីតូចបុស្បា»

គួរម្លឹកថាៈ ឧកញ៉ា ឈាង រ័ត្ន ស្វាម៉ីរបស់អ្នកនាងស្រីអូន ថៅកែផលិតផលសម្រស់ធម្មជាតិ បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង នៅល្ងាចទី១១ ខែតុលា ឆ្នាំ២០២៣។

ឧកញ៉ា ឈាង រ័ត្ន មានស្រុកកំណើត នៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវជាស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិ។
ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍ និងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ។

-យ៉ាងណាក្ដីក្រោយឧកញ៉ា ឈាង រ័ត្ន ទទួលមរណភាព គេឃើញទំនាស់រវាងអ្នកស្រី នួន សុន្ទរី និងគ្រួសារឧកញ៉ា ឈាង រ័ត្ន បានផ្ទុះឡើងកក្រើក នៅលើបណ្ដាញសង្គម។
ហើយទំនាស់មួយនេះ ត្រូវបានបញ្ចប់ដោយការសម្របសម្រួល និងក្រាបសំពះម្ដាយក្មេក គ្រួសារខាងប្ដី៕

Leave a Reply

Your email address will not be published. Required fields are marked *