(ភ្នំពេញ)៖ រថយន្តឃ្លុបដឹកដែកបានបើកបុកអ្នកជិៈកង់ ចំពីក្រោយពេញទំហឹង ខ្ទាតមនុស្សទៅខាងមុខត្រូវរថយន្ត បណ្តាលឱ្យកិនស្ត្រីម្នាក់ស្លាប់យ៉ាងអណោចអធ័មបំផុត…។
គ្រោះថ្នាក់ចរចរណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែមករា។
អ្នកឃើញហេតការណ៍ បានឱ្យដឹងថា កម្មការិនីរោងចក្រម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ពេលកំពុងជិះកង់ទៅធ្វើការនៅរោងចក្រ វាយអេស មេនូហ្វេក ឆឺរីងខេមបូឌា ស្ត្រីជនរងគ្រោះដែលស្លាប់ ឈ្មោះ រើ ប៊ុនរ៉េត ធ្វើការនៅរោងចក្រខាងលើ។
ប្រភពដដែលបានឱ្យដឹងទៀតថា ដំបូងមានស្ត្រីម្នាក់ជិៈកង់តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង។
មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តឃ្លុបដឹកដែក ផ្លាកលេខភ្នំពេញ3B-7729 បើកក្នុងល្បឿនលឿនមកពីក្រោយ ក៏បុកកង់និងកិនមនុស្សអូសជិត២០ម៉ែត្រ បណ្តាលឱ្យស្ត្រីជិះកង់ស្លាប់មួយរំពេច។
ភ្លាមនោះអ្នកដំណើរបានឃាត់ខ្លួនតៃតុង រថយន្តរួចយកប្រគល់ឱ្យសមត្ថកិច្ច។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកនាំខ្លួន តៃកុងនិងរថយន្តទៅកន្លែង នគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីចំណែកសពសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕