(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសជាកូនប្រសា ។
ក្រោយចាប់រំលោភសេពសន្ថវៈ ម្តាយក្មេករហូតបានសម្រេច ហើយក៏បានបញ្ជូន ទៅតុលាការ កាលពីថ្ងៃទី២៨ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងឃាត់ខ្លួនបុរសជាកូនប្រសាឈ្មោះ ប៉ែនចាន់នី អាយុ៣២ឆ្នាំ ជាកម្មករសំណង់។ស្នាក់នៅភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួនជនសង្ស័យពីបទ រំលោភសេពសន្ថវៈ លើម្តាយក្មេករហូតបានសម្រេច។
ជនសង្ស័យបានប្រព្រឹត្តនៅក្នុងចម្ការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤។
ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមបណ្ដឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ឡ.លអាយុ៤៧ឆ្នាំនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
មន្ត្រីដដែលបានបន្តថា ស្ត្រីរងគ្រោះបានរៀបរាប់ក្នុងពាក្យបណ្ដឹងថា គាត់បាននាំចៅពីខេត្តពោធិ៍សាត់ មកលេងជាមួយម្ដាយដែលត្រូវជាកូនស្រីរបស់គាត់ ហើយគាត់ក៏រកការងារធ្វើផងដែរ។
ពេលស្ត្រីរងគ្រោះរកការងារធ្វើមិនទាន់បាន ក៏ស្នាក់នៅផ្ទះជាមួយក្មួយ ក្នុងភូមិអូរឫស្សី ក្រុងប៉ោយប៉ែត ។
នៅយប់ថ្ងៃទី២៧ ខែមករាកូនស្រីបានទូរសព្ទប្រាប់គាត់ថា នាងបានឱ្យប្តីឈ្មោះ ប៉ែនចាន់នី ជិះម៉ូតូទៅឌុបម្តាយទៅលេងផ្ទះរបស់ខ្លួន នៅភូមិផ្សារកណ្ដាល។ពេលកូនប្រសាមកដល់គាត់ក៏បានជិះម៉ូតូទៅជាមួយ លុះដល់ម្តុំចម្ការស្វាយ កូនប្រសាបានឈប់ម៉ូតូ រួចក៏ចាប់រំលោភរូបគាត់ទាំងកម្រោលរហូតបានសម្រេច។ ពេលធ្វើសកម្មភាពរួចកូនប្រសាបានដឹករូបគាត់ទៅផ្ទះរបស់ខ្លួន។
ពេលនោះគាត់់ក៏បានប្រាប់រឿងហេតុ ឱ្យកូនស្រីបង្កើតរបស់គាត់បានដឹង ហើយពេលព្រឹកឡើង គាត់ក៏បានទៅដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថក្រុងដើម្បីសុំជួយអន្តរាគម។ក្រោយពីឃាត់ខ្លួន និងសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនបានរំលោភទៅលើម្ដាយក្មេកបានសម្រេចពិតមែន។
ដោយមានពាក្យបណ្តឹងនិងចម្លើយសារភាព កម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែតបាននាំជនសង្ស័យទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ហើយបញ្ជូនបន្តទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់៕